ព័ត៌មានអន្តរជាតិ

ប្រជាជនអ៊ីរ៉ង់ ធ្វើបាតុកម្មទូទាំងប្រទេស ប្រឆាំងនឹងការជ្រៀតជ្រែក របស់លោកខាងលិច

តេអេរ៉ង់៖ យោងតាមទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានឱ្យដឹងថា ប្រជាជនអ៊ីរ៉ង់ កាលពីថ្ងៃសុក្រ បានធ្វើការប្រមូលផ្តុំគ្នានៅក្នុងទីក្រុងផ្សេងៗគ្នា ដើម្បីថ្កោលទោស ចំពោះការជ្រៀតជ្រែកពីរដ្ឋាភិបាលលោកខាងលិចមួយចំនួន ជាពិសេសប្រទេសបារាំង អាល្លឺម៉ង់ និងអង់គ្លេស ក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេស។

ក្រុមបាតុករដែលបានធ្វើបាតុកម្ម បន្ទាប់ពីការបន់ស្រន់កាលពីថ្ងៃសុក្រ ក៏បានបរិហារទស្សនាវដ្តីបារាំង Charlie Hebdo ទៅលើអាជ្ញាធរសាសនា និងនយោបាយរបស់ប្រទេសអ៊ីរ៉ង់ផងដែរ។

នៅក្នុងសេចក្តីថ្លែងការណ៍ ដែលចេញនៅចុងបញ្ចប់នៃការប្រមូលផ្តុំគ្នា ប្រជាជនអ៊ីរ៉ង់ បានថ្កោលទោសការជ្រៀតជ្រែករបស់បារាំង អង់គ្លេស និងអាល្លឺម៉ង់ក្នុងកិច្ចការផ្ទៃក្នុងរបស់អ៊ីរ៉ង់ និងការគាំទ្ររបស់រដ្ឋទាំងនេះចំពោះ “កុបកម្ម” នៅក្នុងប្រទេសក្នុងរយៈពេល ប៉ុន្មានសប្តាហ៍កន្លងមកនេះ។

ពួកគេក៏បានអំពាវនាវឱ្យរដ្ឋាភិបាលអ៊ីរ៉ង់ និងក្រសួងការបរទេស ចាត់វិធានការផ្លូវច្បាប់ទាំងអស់ ដើម្បីសងសឹក ចំពោះសកម្មភាពរបស់ទស្សនាវដ្ដីបារាំង ដែលបានប្រមាថមេដឹកនាំកំពូល របស់អ៊ីរ៉ង់ លោក Ali Khamenei ។

លោក Charlie Hebdo បានបោះពុម្ភរូបគំនូរកំប្លែង ដែលត្រូវបានគេមើលឃើញថា ជា “ការប្រមាថ” ដោយអាជ្ញាធរអ៊ីរ៉ង់ របស់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ ដោយទាញការថ្កោលទោស និងប្រតិកម្មយ៉ាងម៉ឺងម៉ាត់ពីទីក្រុងតេអេរ៉ង់៕ ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top