បរទេស ៖ មន្ត្រីថៃ បានរកឃើញទ្រព្យសម្បត្តិ ដែលជាកម្មសិទ្ធិរបស់កូន របស់មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា ក្នុងអំឡុងពេលវាយឆ្មក់ចូល apartment នៅទីក្រុងបាងកក របស់មហាសេដ្ឋី មីយ៉ាន់ម៉ាម្នាក់ ដែលត្រូវបានចោទប្រកាន់ ពីបទជួញដូរគ្រឿងញៀន និងការលាងលុយកខ្វក់, នេះបើយោងតាមកំណត់ ត្រាផ្លូវការ និងមនុស្សពីរនាក់ ដែលដឹងពីករណីនេះ ។
យោងតាមសារព័ត៌មាន The Japan Times ចេញផ្សាយ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ប័ណ្ណកម្មសិទ្ធិ និងសៀវភៅធនាគារ ដែលជាកម្មសិទ្ធិរបស់កូនស្រី និងកូនប្រុស របស់លោកឧត្តមសេនីយ៍ Min Aung Hlaing ត្រូវបានរកឃើញ នៅផ្ទះរបស់ឈ្មោះTun Min Latt អាយុ ៥៣ ឆ្នាំ នៅពេលដែលគាត់ ត្រូវបានចាប់ខ្លួន នៅក្នុងរដ្ឋធានីប្រទេសថៃ កាលពីខែកញ្ញាឆ្នាំមុន រួមជាមួយនឹងជនជាតិថៃ ចំនួន ៣ នាក់ ដោយចោទប្រកាន់ ពីបទសមគំនិតក្នុង ការជួញដូរគ្រឿងញៀន និងការលាងលុយ។
លោក Tun Min Latt ដែលបានចូលហ៊ុន លើសណ្ឋាគារ ថាមពល និងរ៉ែ គឺជាសហការីជិតស្និទ្ធរបស់លោក Min Aung Hlaing ដែលបានដណ្តើមអំណាច ពីរដ្ឋាភិបាលជាប់ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យ កាលពីខែកុម្ភៈ ឆ្នាំ ២០២១, នេះបើតាម ប្រភពបីដែលបានដឹងអំពីបញ្ហានេះ បាននិយាយកាលពីឆ្នាំមុន។ ប្រភពបាននិយាយថា គាត់បានទិញគ្រឿងផ្គត់ផ្គង់សម្រាប់យោធា។ រូបភាពដែលមានជាសាធារណៈបង្ហាញពួកគេរួមគ្នា នៅឯពិព័រណ៍អាវុធនៅឆ្នាំ 2019 ។
Tun Min Latt កំពុងស្ថិតក្នុងការឃុំខ្លួនបណ្តោះអាសន្ន ។ មេធាវីរបស់លោកមិនអាច ទាក់ទងសុំការអធិប្បាយបានទេ៕
កូនពីរនាក់របស់លោក Min Aung Hlaing ប្រឈមមុខនឹងការមិនចាត់វិធានការផ្លូវច្បាប់លើទ្រព្យសម្បត្តិ, ពួកគេបានបន្ថែមថា អាជ្ញាធរថៃមិនបានចាត់ទុកពួកគេពាក់ព័ន្ធនឹងការស៊ើបអង្កេតប្រឆាំងនឹងលោក Tun Min Latt ទេ៕
ប្រែសម្រួលៈ ណៃ តុលា