ព័ត៌មានអន្តរជាតិ

គ្រាប់រ៉ុក្កែត Starship ផលិតដោយក្រុមហ៊ុន SpaceX របស់លោក Elon Musk ត្រៀមខ្លួនបាញ់ចូលគន្លងដំបូងរបស់ខ្លួន

អាមេរិក ៖ បើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុន SpaceX បានចែករម្លែករូបថត ពីលើអាកាសដ៏មិនគួរឲ្យជឿ នៃគ្រាប់រ៉ុក្កែត Starship កម្ពស់ប្រវែង ១២០ ម៉ែត្រ ត្រៀម បាញ់ចេញ ពីរដ្ឋតិចសាស់ ខណៈលោក Elon Musk ទម្លាយថា ការបាញ់បង្ហោះដំបូង របស់គ្រាប់រ៉ុក្កែត អាចនឹងមានក្នុង ពេលឆាប់ៗនេះ ។

រូបថតពីលើអាកាសថ្មី គួរឲ្យភ្ញាក់ផ្អើលបង្ហាញថា Starship បានជង់លើបន្ទះបង្ហោះគន្លងរបស់វា រង់ចាំការផ្ទុះនៅរោងចក្រ Texas របស់ក្រុមហ៊ុននៅ Boca Chica រដ្ឋតិចសាស់ ។ លោក Musk បាននិយាយរួចមកហើយថា ការបាញ់បង្ហោះដំបូងរបស់ Starship ទៅកាន់គន្លងតារាវិថីនឹងកើតឡើង ឆាប់ៗនេះប្រហែល ជាក្នុងរយៈពេល២ខែខាងមុខ ។

ការបាញ់បង្ហោះបែបនេះ នឹងដើរតួជាព្រឹត្តិការណ៍ដំបូង ក្នុងមហិច្ឆតារបស់លោកសម្រាប់គ្រាប់រ៉ុក្កែត Starship ដើម្បីដឹកមនុស្ស និងទំនិញទៅកាន់ព្រះច័ន្ទ និងភពអង្គារ។ ក្រុមហ៊ុន SpaceX គ្រោងនឹងដឹកមនុស្សទៅកាន់ទីអវកាស ដោយប្រើយានអវកាសពីរដំណាក់ កាលដែលផ្សំឡើងដោយ Starship (ផ្នែកដឹកអ្នកដំណើរ) និងគ្រាប់រ៉ុក្កែត Super Heavy ។

រួមគ្នា Starship និង Super Heavy វាស់កម្ពស់១២០ ម៉ែត្រ និងមានទម្ងន់ ៥ លានគីឡូក្រាម ។ Starship អាចបង្កើតកម្លាំងរុញច្រានបាន ១៦ លានផោន ( ៧០ Meganewtons) ដែលធ្វើឲ្យវាក្លាយជារ៉ុក្កែត ដ៏មានឥទ្ធិពលបំផុតមួយនៅក្នុងពិភពលោក ។ ក្រុមហ៊ុនបាននឹងកំពុងសាកល្បង គំរូដើមនៃ Starship ដែលមានតម្លៃ ២១៦ លានដុល្លារ ដែលពីមុនត្រូវបានគេស្គាល់ថា ‘BFR’ ដោយបាញ់បង្ហោះទៅលើអាកាស និងចុះចត ៕

Most Popular

To Top