ព័ត៌មានអន្តរជាតិ

លោក Musk ប្រឈមមុខនឹងការ កាត់ក្តីអំពីការក្លែងបន្លំ សម្រាប់ទិញភាគហ៊ុន របស់ក្រុមហ៊ុន Tesla នៅសហរដ្ឋអាមេរិក

សាន់ហ្វ្រាន់ស៊ីស្កូ ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រឌឺវីប៊ីស បាននិយាយថា លោក Elon Musk នាយកប្រតិបត្តិ នៃក្រុមហ៊ុនរថយន្ត អគ្គិសនីយក្ស Tesla នឹងប្រឈមមុខនឹង ការកាត់ក្តីនៅថ្ងៃអង្គារ សម្រាប់ការចោទប្រកាន់ថា បានរៀបចំទីផ្សារភាគហ៊ុន ជាមួយនឹងសារ Tweet បន្ទាប់ពីចៅក្រមសហព័ន្ធ បានច្រានចោលសំណើរ របស់លោកក្នុងការផ្លាស់ទីករណីនេះ ចេញពីរដ្ឋកាលីហ្វ័រញ៉ា ។

ករណីនេះមានតាំងពីខែសីហា ឆ្នាំ២០១៨ នៅពេលលោក Musk បានបង្ហោះសារថា លោកមានមូលនិធិគ្រប់គ្រាន់ ដើម្បីយកក្រុមហ៊ុន Tesla ឯកជនបណ្តាល ឲ្យមានបញ្ហាធំ នៅលើតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន ។ លោក Musk ត្រូវបានប្តឹងភ្លាមៗ ដោយម្ចាស់ហ៊ុន ដោយចោទថា បានចំណាយ ប្រាក់រាប់ពាន់លាន ដុល្លារជាមួយនឹងការបង្ហោះតាម Twitter និយាយថា ការផ្តល់មូលនិធិ ត្រូវបានធានាដើម្បីទិញភាគ ហ៊ុនរបស់ក្រុមហ៊ុន។

យោងតាមអ្នកនាំពាក្យ របស់តុលាការថា ចៅក្រម Edward Chen កាលពីម្សិលមិញបានបដិសេធមិនផ្ទេរ ដំណើរការទៅរដ្ឋតិចសាស់ ជារដ្ឋភាគខាងត្បូង ដែលលោក Musk បានផ្លាស់ប្តូរទីស្នាក់ការរបស់ Tesla ហើយការជ្រើសរើសគណៈវិនិច្ឆ័យគ្រោង នឹងចាប់ផ្តើមនៅថ្ងៃអង្គារ ។ មេធាវីការពារក្តី បានប្រកែកថា មហាសេដ្ឋីរូបនេះនឹងត្រូវបដិសេធ ការកាត់ក្តីដោយយុត្តិធម៌នៅសាន់ហ្វ្រាន់ស៊ីស្កូ ជាកន្លែង ដែលលោកបានទិញ Twitter នៅចុងខែតុលា ហើយត្រូវបានរិះគន់យ៉ាងខ្លាំង ចំពោះការសម្រេចចិត្ត របស់លោកចាប់តាំងពីបានចូលកាន់ តំណែងជាក្រុមហ៊ុនប្រព័ន្ធ ផ្សព្វផ្សាយសង្គម ។
បន្ទាប់ពីគ្រប់គ្រងលើ Twitter លោក Musk បានបណ្តេញបុគ្គលិកជាងពាក់កណ្តាលនៃបុគ្គលិក ៧,៥០០ នាក់ ភាគច្រើននៅសាន់ហ្វ្រាន់ស៊ីស្កូ ហើយបានផ្លាស់ប្តូរយ៉ាងខ្លាំង នូវគោលនយោបាយសម្របសម្រួលមាតិកា របស់គេហទំព័រ ។ មេធាវីរបស់នាយកប្រតិបត្តិ បានប្រកែកនៅក្នុង ឯកសារមួយថា អស់រយៈពេលជាច្រើនខែចុងក្រោយនេះ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឆ្អែតឆ្អន់នឹងស្រុកនេះជាមួយនឹងរឿងលំអៀង និងអវិជ្ជមានអំពីលោក Musk ។

ក្រុមមេធាវីបាននិយាយថា ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកខុសពីរបៀប ដែលពួកគេរាយការណ៍រឿង ទាំងនេះជាធម្មតា បានបន្ទោសលោក Musk ដោយផ្ទាល់ ចំពោះការកាត់បន្ថយនេះ ហើយថែមទាំងបានចោទប្រកាន់ លោកពីបទបំពានច្បាប់ ៕

Most Popular

To Top