ព័ត៌មានអន្តរជាតិ

Update ៖ ចក្រភពអង់គ្លេស នឹងបញ្ជូនរថពាសដែក ចំនួន១៤គ្រឿងដល់អ៊ុយក្រែន

ឡុងដ៏៖ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ថា កាលពីថ្ងៃសៅរ៍ លោក Rishi Sunak នាយករដ្ឋមន្ត្រីអង់គ្លេស នៅថ្ងៃសៅរ៍ បានសន្យាផ្តល់រថពាសដែក Challenger 2 ចំនួន១៤គ្រឿង ដល់ប្រទេសអ៊ុយក្រែន ដោយធ្វើឲ្យប្រទេសនេះ ក្លាយជាប្រទេសលោកខាងលិចដំបូងគេ ដែលផ្គត់ផ្គង់រថពាសដែក ធុនធ្ងន់ដែលក្រុង គៀវ បានអំពាវនាវស្នើសុំឲ្យជួយ ។

ការសន្យានេះ បានឃើញប្រតិកម្មយ៉ាងឆាប់រហ័ស ពីប្រទេសរុស្ស៊ី ដែលបានព្រមានថា នឹងធ្វើឲ្យជម្លោះកាន់តែខ្លាំងឡើងៗ ។

ស្ថានទូតរុស្ស៊ីប្រចាំចក្រភពអង់គ្លេស បានលើកឡើងថា “ការនាំយករថពាសដែកទៅកាន់តំបន់ជម្លោះ ដែលឆ្ងាយពីការអូសទាញ អរិភាពឱ្យជិតដល់កម្រិតមួយ នឹងបម្រើឱ្យប្រតិបត្តិការ ប្រយុទ្ធកាន់តែខ្លាំងឡើង ដោយបង្កើតឱ្យមានអ្នកស្លាប់ និងរបួសកាន់តែច្រើន រួមទាំងក្នុងចំណោមប្រជាជនស៊ីវិល ផងដែរ” ។

លោក Sunak បានថ្លែងយ៉ាងដូច្នេះថា រថពាសដែក គឺជាសញ្ញាមួយនៃ “មហិច្ឆតាក្នុងការពង្រឹងការគាំទ្រ របស់យើងចំពោះអ៊ុយក្រែន” ។ នេះបើយោងតាមការសន្ទនា តាមទូរស័ព្ទជាមួយប្រធានាធិបតី អ៊ុយក្រែន លោក Volodymyr Zelenskyy ។

គួររំលឹកថា សម្ព័ន្ធមិត្តអ៊ឺរ៉ុប របស់អ៊ុយក្រែនបានបញ្ជូនរថពាសដែក សូវៀតទំនើបជាង៣០០គ្រឿងទៅកាន់ទីក្រុង គៀវ ចាប់តាំងពីរុស្ស៊ីបានឈ្លានពានក្នុងខែកុម្ភៈ ឆ្នាំ២០២២ ៕

Most Popular

To Top