ព័ត៌មានអន្តរជាតិ

រុស្ស៊ី នឹងបាញ់បង្ហោះយានអវកាស ដើម្បីនាំយកអវកាស យានិក៣រូប របស់ខ្លួនពីស្ថានីយ ISS វិញ

ម៉ូស្គូ៖ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ថា រុស្ស៊ីនឹងបាញ់បង្ហោះយានអវកាស Soyuz MS-23 ដែលគ្មានមនុស្សបើក ដើម្បីនាំយកអវកាសយានិក ចំនួន៣នាក់ ពីស្ថានីយ៍អវកាសអន្តរជាតិ ហៅកាត់ថា (ISS) មកភពផែនដីវិញ ខណៈដែលយានអវកាស Soyuz MS-22 របស់ពួកគេ មានស្ថានការណ៍បន្ទាន់ ។

អវកាសយានិករុស្ស៊ី លោក Sergei Prokopyev និងលោក Dmitry Petelin រួមជាមួយអវកាសយានិកអង្គការ NASA លោក Francisco Rubio នឹងត្រឡប់មកភពផែនដីវិញនៅលើយាន Soyuz MS-23 ក្នុងសប្តាហ៍ខាងមុខ ដែលត្រូវបានគេសន្មត់ថា នឹងចូលចតទៅកាន់ ISS នៅថ្ងៃទី២២ ខែកុម្ភៈ ។ ទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថាដូច្នេះ ។

គួររំលឹកថា កាលពីខែមុន អវកាសយានិក បានរកឃើញការខូចខាត ដល់ផ្នែកខាងក្រៅ នៃផ្នែកដំឡើងឧបករណ៍ របស់យានអវកាស Soyuz MS-22 ដែលបានចតទៅកាន់ ISS ដែលបណ្តាល ឱ្យមានការធ្លាក់ចុះសម្ពាធ នៅក្នុងប្រព័ន្ធត្រជាក់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top