ព័ត៌មានអន្តរជាតិ

អង់គ្លេសបដិសេធថា មិនបានសន្យា ផ្តល់ឧទ្ធម្ភាគចក្រ វាយប្រហារ AH-64 Apache ឱ្យអ៊ុយក្រែននោះទេ

បរទេស៖ សារព័ត៌មាន Sky News បាននិយាយកាលពីថ្ងៃអាទិត្យថា រដ្ឋាភិបាលអង់គ្លេសបានបដិសេធ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយដែលអះអាងថា ខ្លួននឹងផ្គត់ផ្គង់អ៊ុយក្រែន ជាមួយនឹងឧទ្ធម្ភាគចក្រវាយប្រហារ AH-64 Apache ។ ប៉ុន្តែយ៉ាងណាក៏ដោយ ចក្រភពអង់គ្លេស នៅតែមានបំណងបរិច្ចាគរថក្រោះ និងកាំភ្លើងធំមួយចំនួនតូច។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងអត្ថបទមួយដែលត្រូវបានលុបរួចទៅហើយ, The Sunday People ដែលជាកាសែត ដែលចែករំលែកគេហទំព័រជាមួយ The Mirror បានអះអាងថា ការមកដល់នៃ ឧទ្ធម្ភាគចក្រវាយប្រហារផលិត ដោយសហរដ្ឋអាមេរិកនឹងក្លាយជា “ការផ្លាស់ប្តូរហ្គេមដ៏សំខាន់” សម្រាប់កងកម្លាំងអ៊ុយក្រែន ដែលថ្មីៗនេះបានបាត់បង់ទីប្រជុំជន Soledar ដ៏សំខាន់របស់តំបន់ Donbass ធ្លាក់ទៅក្នុងដៃកងកម្លាំងរុស្ស៊ី ដែលទ្រទ្រង់ការខាតបង់ដ៏ គួរឱ្យរន្ធត់នៅក្នុងដំណើរការនេះ។

ដោយដកស្រង់ “ប្រភពការពារជាន់ខ្ពស់” ដែលមិនបញ្ចេញឈ្មោះ កាសែតបានសរសេរថា “សមាជិកណាតូផ្សេងទៀតនឹងធ្វើតាម” ហើយបរិច្ចាគឧទ្ធម្ភាគចក្រផ្ទាល់ខ្លួនរបស់ពួកគេ។

ទោះបីជាយ៉ាងណាក៏ដោយ អត្ថបទនេះគឺ “មិនត្រឹមត្រូវ” ដោយក្រសួងការពារជាតិអង់គ្លេស បានប្រាប់អ្នកយកព័ត៌មាន Sky News លោក Deborah Haynes បែបនេះ៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top