ព័ត៌មានអន្តរជាតិ

ទាហាន​រុស្ស៊ី​ ត្រូវ​ជាប់​គុក​៥​ឆ្នាំ​ ពី​បទ​បដិសេធ​មិន​ព្រម​ប្រយុទ្ធ​នៅ​អ៊ុយក្រែន

បរទេស៖ មន្ត្រីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា តុលាការរុស្ស៊ីបានកាត់ទោស ទាហានអាជីពអាយុ ២៤ ឆ្នាំម្នាក់ឱ្យជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំ ពីបទ បដិសេធក្នុងការប្រយុទ្ធ នៅក្នុងប្រទេសអ៊ុយក្រែន។

យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា សេវាសារព័ត៌មានរបស់តុលាការ នៅសាធារណរដ្ឋ Bashkortostan នៅភាគខាងត្បូង Urals បាននិយាយថាទាហាន “មិនចង់ចូលរួម ក្នុងប្រតិបត្តិការយោធាពិសេស” មិនបានរាយការណ៍អំពីកាតព្វកិច្ច នៅក្នុងខែឧសភាឆ្នាំ ២០២២។

សេចក្តីថ្លែងការណ៍បានបន្ថែមថា ការអនុវត្តច្បាប់បានរកឃើញបុរសនោះ ឈ្មោះ Marsel Kandarov នៅក្នុងខែកញ្ញា។

ដោយឡែក តុលាការយោធាបាននិយាយថា ខ្លួនបានកាត់ទោសលោក Kandarov ឱ្យជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ ពីបទគេចចេញពីការបម្រើយោធាអស់រយៈពេល ជាងមួយខែក្នុងអំឡុងពេលនៃការចល័ត។

សូមជម្រាបថា ប្រទេសរុស្ស៊ី​ បាន​ប្រកាស​ពី​ការ​កេណ្ឌ​ទាហាន​ ៣០០.០០០​នាក់ ​កាល​ពី​ចុង​ខែ​កញ្ញា ដើម្បី​យកទៅទ្រទាហាន​រុស្ស៊ី​ នៅ​លើ​ដី​ក្នុង​ប្រទេស​អ៊ុយក្រែន៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top