ព័ត៌មានអន្តរជាតិ

អាមេរិកបើកការហ្វឹកហ្វឺនបន្ថែម សម្រាប់ទាហានអ៊ុយក្រែននៅក្នុងប្រទេសអាល្លឺម៉ង់

បរទេស៖ ឧត្តមសេនីយ Mark Milley ដែលជាប្រធានអគ្គសេនាធិការចម្រុះអាមេរិក បាននិយាយកាលពីថ្ងៃអាទិត្យថា ទីក្រុងវ៉ាស៊ីនតោនបានចាប់ផ្តើមកម្មវិធីហ្វឹកហ្វឺនបន្ថែមរបស់ខ្លួនសម្រាប់កងទ័ពអ៊ុយក្រែននៅក្នុងប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃអាទិត្យ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Milley បាននិយាយនៅថ្ងៃចន្ទថា “ការគាំទ្រនេះគឺពិតជាមានសារៈសំខាន់សម្រាប់អ៊ុយក្រែនក្នុងការការពារខ្លួន ហើយយើងសង្ឃឹមថានឹងអាចទាញវារួមគ្នានៅទីនេះក្នុងលំដាប់ដ៏ខ្លី”។

បើយោងតាមឧត្តមសេនីយ៍ Mark Milley , ផែនការនេះគឺសម្រាប់កងវរសេនាតូចនៃកងទ័ពប្រហែល ៥០០ នាក់ដើម្បីត្រលប់ទៅប្រយុទ្ធជាមួយប្រទេសរុស្ស៊ីវិញក្នុងរយៈពេល ៥ ទៅ ៨ សប្តាហ៍

ការដាក់ឱ្យដំណើរការកម្មវិធីហ្វឹកហ្វឺននេះ ធ្វើឡើងបន្ទាប់ពីការប្រកាសរបស់សហរដ្ឋអាមេរិកកាលពីដើមខែនេះថា ខ្លួននឹងបញ្ជូនយានជំនិះថ្មើរជើង Bradley រាប់សិបគ្រឿងទៅកាន់ប្រទេសអ៊ុយក្រែន ដោយប្រទេសអាល្លឺម៉ង់ និងបារាំងក៏បានសន្យាថានឹងផ្គត់ផ្គង់គ្រឿងសឹកស្រដៀងគ្នានេះផងដែរ។ នៅចុងសប្តាហ៍នេះ ចក្រភពអង់គ្លេសបានបញ្ជាក់ជាផ្លូវការថា ខ្លួននឹងផ្តល់រថក្រោះប្រយុទ្ធសំខាន់ៗចំនួន ១៤ គ្រឿង Challenger 2 ដល់ទីក្រុងកៀវ ដោយអគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានពិចារណាលើការផ្តល់ “ឧបករណ៍សង្គ្រាមធុនធ្ងន់” បន្ថែមទៀតសម្រាប់រដ្ឋាភិបាល Zelensky ពីបស្ចិមប្រទេស នាពេលខាងមុខនេះ៕ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top