អង្គការសហប្រជាជាតិហៅកាត់ថា U.N បង្កើតក្រោយសង្គ្រាមលោកលើកទី ២ ដោយមកទល់ពេលនេះមានអាយុជាង ៧ទសវត្សមកហើយ។ តាំងពីបង្កើតមកប្រទេសឯករាជ្យមកពីគ្រប់ទិសទីក្នុងពិភពលោក នាំគ្នាចូលរួមជាហូរហែ។
ចំណែកឯប្រទេសក្នុងសមាគមអាស៊ានយើងក៏មិនខុសពីប្រទេសដែរ គឺមានឈ្មោះជាសមាជិកអង្គការអន្តរជាតិគ្រប់គ្នាតែម្ដង។ ខាងក្រោមនេះ ជាកាលបរិច្ឆេទដែលប្រទេសនីមួយៗក្នុង ASEAN ដាក់ចូលជាសមាជិករបស់អង្គការសហប្រជាជាតិ៖
១. ប្រទេសហ្វីលីពីន៖ ចូលជាសមាជិករបស់ U.N នៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ១៩៤៥។
២. ប្រទេសថៃ៖ ចូលជាសមាជិករបស់ U.N នៅថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ១៩៤៦។
៣. ប្រទេសមីយ៉ាន់ម៉ា (ភូមា)៖ ចូលជាសមាជិករបស់ U.N នៅថ្ងៃទី ១៩ ខែមេសា ឆ្នាំ១៩៤៨។
៤. ប្រទេសឥណ្ឌូណេស៊ី៖ ចូលជាសមាជិករបស់ U.N នៅថ្ងៃទី ១៧ខែកញ្ញា ឆ្នាំ១៩៥០។
៥. ប្រទេសកម្ពុជា៖ ចូលជាសមាជិករបស់ U.N នៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ១៩៥៥។
៦. ប្រទេសឡាវ៖ ចូលជាសមាជិករបស់ U.N នៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ១៩៥៥។
៧. ប្រទេសម៉ាឡេស៊ី៖ ចូលជាសមាជិករបស់ U.N នៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ១៩៥៧។
៨. ប្រទេសសិង្ហបុរី៖ ចូលជាសមាជិករបស់ U.N នៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ១៩៦៥។
៩. ប្រទេសវៀតណាម៖ ចូលជាសមាជិករបស់ U.N នៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ១៩៧៧។
១០. ប្រទេសប្រ៊ុយណេ៖ ចូលជាសមាជិករបស់ U.N នៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ១៩៨៤៕
ប្រភព៖sabay