តូក្យូ ៖ នេះបើតាមប្រភពជិតស្និទ្ធ នឹង កិច្ចពិភាក្សាបាននិយាយ កាលពីថ្ងៃអង្គារថា ក្រុមហ៊ុន Nissan និង Renault ជិតឈានដល់ ការធ្វើឲ្យមានតុល្យភាពឡើងវិញ ជាប្រវត្តិសាស្ត្រ នៃសម្ព័ន្ធភាពរថយន្តរបស់ពួកគេ ជាមួយនឹងកិច្ចព្រមព្រៀងមួយ ត្រៀមត្រូវបានប្រកាសនៅក្នុងប៉ុន្មាន សប្តាហ៍ខាងមុខនេះ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។
ក្រុមហ៊ុនយក្សរបស់ជប៉ុន និងបារាំងបាន នឹងកំពុងចំបាប់ជាមួយនឹងការផ្លាស់ប្តូរភាព ជាដៃគូរបស់ពួកគេអស់រយៈពេលជាច្រើនខែ ដោយមានការពិភាក្សារួម ទាំងការកាត់បន្ថយ ភាគហ៊ុនចំនួន ៤៣.៧ ភាគរយរបស់ក្រុមហ៊ុន Renault ក្នុងក្រុមហ៊ុន Nissan ។ អ្នកទាំង២ បានរួមកម្លាំងគ្នា កាលឆ្នាំ ១៩៩៩ ហើយក្រោយមកត្រូវ បានចូលរួមដោយក្រុមហ៊ុន Mitsubishi Motors ប៉ុន្តែសហជីពនេះមានជម្លោះ ជាពិសេសក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ។
ប្រភពនិយាយក្នុងលក្ខខណ្ឌ មិនបញ្ចេញឈ្មោះបាននិយាយថា នាយកឯករាជ្យរបស់ Nissan បានផ្តល់ភ្លើងខៀវ ដល់កិច្ចព្រមព្រៀងមួយ ដោយបើកផ្លូវ សម្រាប់កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រ ។ ប្រភពបានបន្ថែមថា ព័ត៌មានលម្អិតចុងក្រោយ ត្រូវបានគេរំពឹងថា នឹងត្រូវបាននិយាយ នៅក្នុងកិច្ចប្រជុំនៅប្រទេសជប៉ុន នៅថ្ងៃទី ២៦ ខែមករា ជាមួយនឹងការចុះហត្ថលេខា និងការប្រកាសនៅសប្តាហ៍បន្ទាប់ ។
អ្នកនាំពាក្យរបស់ Nissan បានបដិសេធមិនធ្វើអត្ថាធិប្បាយ លើការរំពឹងទុក ប៉ុន្តែកាសែត Yomiuri Shimbun របស់ប្រទេសជប៉ុន ក៏បានរាយការណ៍អំពីកិច្ចព្រមព្រៀងនេះ ជិតដល់ទីបញ្ចប់ហើយ ហើយទីភ្នាក់ងារសារព័ត៌មាន Jiji បាននិយាយថា CEO របស់ក្រុមហ៊ុន Renault នឹងនៅក្នុងប្រទេសជប៉ុននៅចុងសប្តាហ៍នេះ ។
ក្រុមហ៊ុន Renault ត្រូវបានគេរំពឹងថា នឹងកាត់បន្ថយភាគហ៊ុនរបស់ខ្លួន នៅក្នុងក្រុមហ៊ុន Nissan មកត្រឹម ១៥ ភាគរយ ដោយត្រូវគ្នាទៅនឹងទំហំ នៃភាគហ៊ុនរបស់ក្រុមហ៊ុនជប៉ុន ក្នុងដៃគូបារាំងរបស់ខ្លួន ។
Nissan ក៏ទំនងជានឹងវិនិយោគលើ អាជីវកម្មរថយន្តអគ្គិសនីថ្មី របស់ក្រុមហ៊ុន Renault Ampere ទោះបីជាទំហំនៃភាគហ៊ុនមិនទាន់ ច្បាស់នៅឡើយ៕