ព័ត៌មានអន្តរជាតិ

មេដឹកនាំកំពូលអ៊ុយក្រែន-អាល្លឺម៉ង់ ជួបពិភាក្សាគ្នាលើកិច្ចការពារជាតិ ជាពិសេសតំបន់ជួរមុខរបស់អ៊ុយក្រែន 

គៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានឲ្យដឹងថា លោកបានពិភាក្សាអំពីបញ្ហាការពារជាតិជាមួយប្រធានាធិបតីអាល្លឺម៉ង់លោក Frank-Walter Steinmeier ក្នុងអំឡុងពេលកិច្ចប្រជុំក្នុងទម្រង់នៃសន្និសីទវីដេអូមួយ។

លោក ហ្សេឡិនស្គី បានឲ្យដឹងនៅលើបណ្ដាញ Telegram ថាលោកបាននិយាយអំពីស្ថានភាពនៅជួរមុខនៅអ៊ុយក្រែន និងភាពចាំបាច់នៃការបង្កើនការគាំទ្រផ្នែកការពារ សម្រាប់ទីក្រុងគៀវ ក្នុងអំឡុងពេលសន្ទនា។

លោក ហ្សេឡិនស្គី បានលើកឡើងថា លោកបានថ្លែងអំណរគុណដល់លលក Steinmeier សម្រាប់ជំនួយក្នុងគោលបំណងពង្រឹងសមត្ថភាពរបស់កងទ័ពអ៊ុយក្រែន និងសម្រាប់ជំនួយមនុស្សធម៌ និងហិរញ្ញវត្ថុសម្រាប់ទីក្រុងគៀវ។

លោក ហ្សេឡិនស្គី បានលើកឡើងថា ដំណើរការការទូតលើការអនុវត្តរូបមន្តសន្តិភាពអ៊ុយក្រែន គឺជាប្រធានបទមួយផ្សេងទៀតនៃកិច្ចពិភាក្សា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោកហ្សេឡិនស្គី បានដាក់ចេញនូវផែនការសន្តិភាព ១០ចំណុចសម្រាប់ការបញ្ចប់ជម្លោះរុស្ស៊ី-អ៊ុយក្រែននៅឯកិច្ចប្រជុំកំពូល G20 នៅប្រទេសឥណ្ឌូនេស៊ីក្នុងខែវិច្ឆិកា ឆ្នាំ២០២២៕ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top