ញូវយ៉ក៖ តម្លៃប្រេងបានកើនឡើងកាលពីថ្ងៃអង្គារ ដោយជំរុញដោយការរំពឹងទុកនៃការស្ទុះងើបតម្រូវការរឹងមាំក្នុងប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
West Texas Intermediate (WTI) សម្រាប់ការចែកចាយខែកុម្ភៈបានកើនឡើង ៣២សេន ឬ ០,៤ភាគរយ ដើម្បីទូទាត់នៅ ៨០,១៨ដុល្លារអាមេរិកក្នុងមួយបារ៉ែលនៅលើផ្សារហ៊ុន New York Mercantile Exchange។
ប្រេងឆៅប្រភេទ Brent សម្រាប់ការចែកចាយនៅខែមីនាបានបន្ថែម ៦៤សេន ឬ ០,៧៥ភាគរយ មកនៅតម្លៃ ៨៥,៩២ដុល្លារក្នុងមួយបារ៉ែលនៅលើផ្សារហ៊ុន London ICE Futures Exchange ។
សម្រាប់សប្តាហ៍ដែលបញ្ចប់ថ្ងៃសុក្រ WTI បានកើនឡើង ៨,៣ ភាគរយ ខណៈដែលប្រេងឆៅប្រភេទ Brent បានកើនឡើង ៨,៥ភាគរយដោយផ្អែកលើកិច្ចសន្យាមុនខែ៕ប្រែសម្រួល ឈូក បូរ៉ា