ព័ត៌មានអន្តរជាតិ

អភិបាលក្រុង Amiens នៅបារាំងសុំខ្ចីរូបគំនូរ ដែលបាត់កាលឆ្នាំ១៩១៨ របស់តារាចម្រៀងម៉ាដូណា

បារាំង៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រ Channel news Asia បានប្រាប់ឲ្យដឹងថាអភិបាលក្រុង Amiens ភាគខាងជើងប្រទេសបារាំង បានស្នើសុំខ្ចីផ្ទាំងគំនូរនៅសតវត្សរ៍ទី ១៩ របស់តារាចម្រៀងម៉ាដូណាដែលបាត់បង់ក្នុងអំឡុងសង្គ្រាមលោកលើកទី១ ដោយខ្លួនជឿថា ផ្ទាំងគំនូរនេះប្រហែលជាត្រូវទិញ ដោយតារាចម្រៀង ដើម្បីបង្ហាញឲ្យក្លាយជារាជធានីនៃវប្បធម៌អឺរ៉ុប។

ផ្ទាំងគំនូរ “Diana and Endymion” ដោយ Jerome-Martin Langlois ពណ៌នាអំពីទេពធីតារ៉ូម៉ាំង Diana សម្លឹងមើលដោយក្តីស្រឡាញ់នៅ Endymion ដ៏សង្ហានោះ ធ្លាប់ត្រូវបានដាក់តាំងបង្ហាញក្នុងសារមន្ទីរ Amiens ប៉ុន្តែត្រូវបានបាត់បង់បន្ទាប់ពីប្រទេសអាល្លឺម៉ង់ បានទម្លាក់គ្រាប់បែកលើទីក្រុងកាលឆ្នាំ ១៩១៨។ កាសែតបារាំង Le Figaro បានរាយការណ៍ថា ផ្ទាំងគំនូរ ឬស្ទើរតែដូចគ្នាបេះបិទ បានដាក់លក់ដេញថ្លៃ នៅទីក្រុងញូវយ៉កកាលឆ្នាំ ១៩៨៩ ដែលម៉ាដូណាបានចំណាយប្រាក់ចំនួន ១.៣ លានដុល្លារសម្រាប់វា។

មិនទាន់មានការឆ្លើយតបភ្លាមៗ ពីអ្នកនាំពាក្យលោក ម៉ាដូណា ចំពោះសំណើសុំការអត្ថាធិប្បាយតាមអ៊ីម៉ែល។ Amiens ជាកន្លែងដែលប្រធានាធិបតីបារាំង Emmanuel Macron កើតគឺជាបេក្ខជន ដើម្បីក្លាយជារាជធានីនៃវប្បធម៌អឺរ៉ុបនៅឆ្នាំ ២០២៨។ អភិបាលក្រុង Amiens បាននិយាយថា យើងមិនជំទាស់ក្នុងវិធីណាមួយ នៃការទទួលបានផ្លូវច្បាប់ដែលអ្នកបានធ្វើនោះទេ ប៉ុន្តែយើងជាបេក្ខជន ដើម្បីក្លាយជារាជធានីនៃវប្បធម៌អឺរ៉ុបនៅឆ្នាំ ២០២៨៕ ដោយ៖លី ភីលីព 

Most Popular

To Top