ចិន ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រឆៃណាឌៀលី បានប្រាប់ឲ្យដឹងថា អ្នកស្រាវជ្រាវ គ្រាប់រ៉ុក្កែតចិន ត្រូវបានកំណត់ យ៉ាងច្បាស់លាស់ លើការរចនារចនាសម្ព័ន្ធទាំងមូល សម្រាប់រ៉ុក្កែតដឹកជញ្ជូនធុនធ្ងន់ របស់ប្រទេស ត្រូវបានគេស្គាល់ថា Long March 9 ។
លោក Gu Mingkun អ្នករចនារ៉ុក្កែតជាន់ខ្ពស់នៅ China Academy of Launch Vehicle Technology ជាក្រុមហ៊ុនផលិតរ៉ុក្កែត ឈានមុខគេរបស់ប្រទេស បាននិយាយក្នុងសន្និសីទ សារព័ត៌មានថា គំរូមូលដ្ឋាន នៃ Long March 9 នឹងក្លាយជារ៉ុក្កែតធំ៣ ដំណាក់កាលដែលមានកម្ពស់ ប្រហែល ១១០ម៉ែត្រ ។ វានឹងមាន ទម្ងន់ប្រហែល ៤,០០០តោន និងកម្លាំងរុញជិត ៦,០០០តោន។ លោកបន្តថា អង្កត់ផ្ចិតនៃដំណាក់កាលស្នូល របស់វានឹងមានប្រហែល ១០ ម៉ែត្រ ។
យោងតាមអ្នករចនាថា គ្រាប់រ៉ុក្កែតនេះ នឹងមានថាមពលគ្រប់គ្រាន់ សម្រាប់ដឹកជញ្ជូនយានអវកាស មានទម្ងន់រហូតដល់ ៥០ តោន ទៅកាន់គន្លងផ្ទេរ ផែនដី-ព្រះច័ន្ទ សម្រាប់ បេសកកម្មភពព្រះច័ន្ទ ដូចជាការសាងសង់ស្ថានីយ វិទ្យាសាស្ត្រខ្នាតធំ ឬការរុករករ៉ែជាដើម។ លោក Gu បានបន្តថា វាក៏នឹងអាចបញ្ជូនយានអវកាស ទៅបេសកកម្មក្នុងលំហអាកាសជ្រៅ រួមទាំងការបណ្តាក់ទុក ដ៏មានមហិច្ឆតា ដើម្បីដាក់អវកាសយានិកចិន នៅលើភពអង្គារ ។
លោកបានបន្ថែមថា ក្រៅពីគំរូមូលដ្ឋាន រចនាសម្ព័ន្ធ នៃគំរូមួយផ្សេងទៀតសម្រាប់ការហោះហើរ ទៅកាន់គន្លងផែនដីទាប ក៏ត្រូវបានកំណត់ដោយក្រុម អ្នកស្រាវជ្រាវផងដែរ ។ ម៉ូដែលទី២នឹងមាន២ដំណាក់កាលមានន័យថា វានឹងខ្លីជាងបន្ទាត់មូលដ្ឋានមួយ ។ អ្នករចនារូបនេះបានបន្ថែមថា វានឹងអាចដាក់ពង្រាយយាន អវកាសដែលមានទម្ងន់សរុប ១៥០ តោនទៅកាន់គន្លងផែនដីទាប ដែលមានចម្ងាយរាប់រយគីឡូម៉ែត្រពីលើដី។
លោកបានអះអាងថា ដំណាក់កាលដំបូងរបស់រ៉ុក្កែត មានកម្លាំងលើកខ្លាំងបំផុត នឹងអាចប្រើឡើងវិញ បានលើម៉ូដែលទាំងពីរ និងកាត់បន្ថយការចំណាយ ប្រតិបត្តិការយ៉ាងច្រើន ។ នៅពេល Long March 9 ចូលដំណើរការ សមត្ថភាពផ្ទុករបស់វា នឹងមានច្រើនជាង ៥ ដងនៃ Long March 5 ជាគ្រាប់រ៉ុក្កែតដ៏មានឥទ្ធិពលបំផុត របស់ប្រទេសចិន នាពេលបច្ចុប្បន្ន៕