គៀវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ថា ឧទ្ធម្ភាគចក្រចំនួន១គ្រឿង បានធ្លាក់នៅជិតទីក្រុងគៀវ កាលពីព្រឹកថ្ងៃពុធ ដោយបានសម្លាប់ មនុស្សយ៉ាងហោចណាស់១៦នាក់ រួមទាំងលោក Denys Monastyrsky រដ្ឋមន្ត្រីមហាផ្ទៃអ៊ុយក្រែន ផងដែរ ។

ក្រុមសេវាសង្គ្រោះបន្ទាន់ របស់រដ្ឋអ៊ុយក្រែនបានឲ្យដឹងថា ឧបទ្ទវហេតុធ្លាក់នៅទីក្រុង Brovary ដែលជាទីក្រុងមួយនៅជាយក្រុង គៀវ ក៏បានសម្លាប់លោក Yevhen Yenin អនុប្រធានក្រុមហ៊ុន Monastyrsky ផងដែរ ខណៈដែលមនុស្ស៣០នាក់ផ្សេងទៀតរងរបួស ។
កាលពីដំបូងឡើយ មន្ត្រីបានផ្តល់ចំនួនអ្នកស្លាប់ បឋមចំនួន១៨នាក់ ។
លោក Monastyrsky, Yenin រដ្ឋលេខាធិការក្រសួង កិច្ចការផ្ទៃក្នុង Yuriy Lubkovych និងមនុស្ស៦នាក់ផ្សេងទៀត នៅលើឧទ្ធម្ភាគចក្រ ដែលបានធ្លាក់នោះដែរ ។ ក្រុមសេវាសង្គ្រោះបានបញ្ជាក់ដូច្នេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
