ប៊ែរឡាំង៖ អាឡឺម៉ង់ មិនទាន់សម្រេចចិត្តថាតើខ្លួន នឹងបញ្ជូនរថក្រោះប្រយុទ្ធ Leopard ផលិតដោយអាល្លឺម៉ង់ ទៅកាន់អ៊ុយក្រែនទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
រដ្ឋមន្ត្រីក្រសួងការពារជាតិ របស់ប្រទេសនេះ លោក Boris Pistorius បានឲ្យដឹងកាលពីថ្ងៃសុក្រថា “មានហេតុផលល្អ សម្រាប់ការចែកចាយ មានហេតុផលល្អប្រឆាំងនឹងវា” ។
លោក Pistorius បានលើកឡើងថា ក្រសួងរបស់លោក នឹងពិនិត្យមើលស្តុករថក្រោះ Leopard របស់ប្រទេស សម្រាប់ការចែកចាយ ទៅកាន់ប្រទេសអ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ។ លោកថា “យើងកំពុងរៀបចំសម្រាប់ព្រឹត្តិការណ៍ទាំងអស់”។
ការបញ្ជូនយានប្រយុទ្ធថ្មើរជើង Marder ធុនស្រាលជាងមុន ដែលបានប្រកាស នៅដើមខែធ្នូ ឆ្នាំ២០២២ ត្រូវបានរិះគន់ ដោយអ្នកខ្លះថា បានរៀបចំមិនគ្រប់គ្រាន់។ យោងតាមក្រសួងការពារជាតិ (BMVg) វាមិនច្បាស់នោះទេថា នៅពេលណាដែលរថយន្តទាំងនោះ នឹងមកពីណា។
ជំនួសឱ្យរថក្រោះ Leopard លោក Pistorius បានប្រកាសពីការចែកចាយរថក្រោះ Marder និង Gepard បន្ថែមទៀត ព្រមទាំងប្រព័ន្ធមីស៊ីល ពីដីទៅអាកាស Patriot ។ ជាមួយនេះ តម្លៃនៃការគាំទ្រ ផ្នែកយោធារបស់ប្រទេសអាល្លឺម៉ង់ សម្រាប់អ៊ុយក្រែន គឺឈានដល់ ៣,៣ពាន់លានអឺរ៉ូ (៣,៦ពាន់លានដុល្លារអាមេរិក) ។
ទន្ទឹមនឹងនេះ សហរដ្ឋអាមេរិក បានបង្កើនការគាំទ្ររបស់ខ្លួន ដល់អ៊ុយក្រែនចំនួន ២,៥ពាន់លានដុល្លារអាមេរិក ដល់ ២៦,៧ ពាន់លានដុល្លារអាមេរិក។ កញ្ចប់ថ្មីនេះ រួមមានរថយន្តប្រយុទ្ធថ្មើរជើង Bradley ចំនួន ៥៩ គ្រឿង៕ ប្រែសម្រួល ឈូក បូរ៉ា