ព័ត៌មានអន្តរជាតិ

Update៖ អ៊ុយក្រែន រិះគន់ដល់ការសម្រេចចិត្ត ជាសកលនៃសម្ព័ន្ធមិត្តរបស់ខ្លួន ក្រោយមានការជាប់គាំង សម្រាប់ការ បញ្ជូនរថពាសដែកពីអាល្លឺម៉ង់

គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ថា ប្រទេសអ៊ុយក្រែន កាលពីថ្ងៃសៅរ៍បាន រិះគន់ចំពោះ “ការសម្រេចចិត្តជាសកល” នៃសម្ព័ន្ធមិត្តរបស់ខ្លួន បន្ទាប់ពីប្រទេសអាល្លឺម៉ង់ បានជាប់គាំងក្នុងការផ្គត់ផ្គង់រថពាសដែក Leopard របស់ខ្លួន ដើម្បីពង្រឹងសមត្ថភាពប្រយុទ្ធរបស់ទីក្រុងគៀវ ក្នុងសង្រ្គាមជិត១ឆ្នាំជាមួយរុស្ស៊ី ។

គួររំលឹកថា កាលពីថ្ងៃសុក្រ ប្រទេសចំនួន៥០ បានយល់ព្រមផ្តល់សម្ភារៈយោធារាប់ពាន់លានដុល្លារដល់ទីក្រុង គៀវ រួមទាំងរថពាសដែក និងអាវុធយុទ្ធភណ្ឌដែលត្រូវការដើម្បីរុញកងកម្លាំងរុស្ស៊ីឲ្យដកថយ ។

ប៉ុន្តែរដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់លោក Boris Pistorius បានលើកឡើងថា ទោះបីជាមានការរំពឹងទុកកាន់តែខ្លាំងក៏ដោយ “យើងនៅតែមិនអាចនិយាយបានថា នៅពេលណាការសម្រេចចិត្តនឹងត្រូវធ្វើឡើង ហើយការសម្រេចចិត្តនឹង ទៅជាយ៉ាងណា នៅពេលដែលវាមកដល់សម្រាប់រថពាសដែក Leopard” ។

លោក Mykhailo Podolyak ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន បានសរសេរថា “ការសម្រេចចិត្តថ្ងៃនេះ កំពុងសម្លាប់ប្រជាជន របស់យើងកាន់តែច្រើន” ។

គាត់បានថ្លែងថា “រាល់ថ្ងៃនៃការពន្យារពេលគឺជាការស្លាប់របស់ប្រជាជនអ៊ុយក្រែន ។ គិតឱ្យលឿនជាងមុន” ។

នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃសៅរ៍ រដ្ឋមន្ត្រីការបរទេសនៃរដ្ឋបាល់ទិកទាំង៣បានជំរុញឱ្យប្រទេសអាល្លឺម៉ង់ “ផ្តល់រថពាសដែក Leopard ដល់អ៊ុយក្រែនឥឡូវនេះ” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top