ព័ត៌មានអន្តរជាតិ

ណាសា និងប៉ង់តាហ្គោន សហការគ្នាអភិវឌ្ឍ យានអវកាសប្រើប្រាស់ ថាមពលអាតូមិក

បរទេស ៖ ទីភ្នាក់ងារស្រាវជ្រាវអវកាស ដ៏ល្បីល្បាញ របស់សហរដ្ឋអាមេរិក អង្គការណាសា កាលពីថ្ងៃអង្គារម្សិលមិញនេះ បានប្រកាសថា ខ្លួននឹងដំណើរការកិច្ចព្រមព្រៀង ជាដៃគូគ្នាឡើងវិញជាមួយនឹង ទីភ្នាក់ងារស្រាវជ្រាវ និង អភិវឌ្ឍសម្រាប់វិស័យ ការពារជាតិ អាមេរិក DARPA ដែលផ្នែកមួយ នៃមន្ទីរប៉ង់តាហ្គោន ក្នុងការផលិតឲ្យបាននូវយានអវកាសថ្មីមួយប្រភេទ ដែលអាចប្រើប្រាស់ ថាមពលនុយក្លេអ៊ែរ បានក្នុងបេសកកម្មធ្វើដំណើរទៅកាន់ ឋានព្រះចន្ទនិងឋានព្រះអង្គារ ។

នៅក្នុងសេចក្តីប្រកាសដែលបញ្ជាក់ថា ណាសានឹងត្រូវធ្វើការជាមួយនឹងដៃគូ ជាយូរមកហើយរបស់ខ្លួន DARPA ដើម្បីអភិវដ្ឍនូវយានអវកាស ដែលមានបច្ចេកវិទ្យា យ៉ាងទំនើបបំផុតមួយហើយឆាប់បំផុត ដែលអាចប្រើប្រាស់បាននៅក្នុងឆ្នាំ ២០២៧ខាងមុខនេះ។

ស្ថិតនៅក្នុងគម្រោងការ ដែលមានណាសាជាអ្នកមើលការខុសត្រូវ នោះដោយឡែក DARPA នឹងទទួលបន្ទុកកិច្ចការងារអភិវឌ្ឍ បច្ចេកវិទ្យាម៉ាស៊ីនសម្រាប់យាន អវកាសហើយជឿជាក់ថាយានអវកាសថ្មីនេះ នឹងត្រូវបានគេដាក់ឈ្មោះថា The Demontration Rocekt for Agile Cislunar Operations ឬហៅកាត់ថា DRACO៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top