ព័ត៌មានអន្តរជាតិ

អាមេរិកផ្លាស់ប្តូរជំហ ក្នុងការបញ្ជូនរថក្រោះ ជួរមុខ M1 Abram ឲ្យអ៊ុយក្រែន

បរទេស ៖ រដ្ឋបាល របស់លោកប្រធានាធិបតី អាមេរិក Joe Biden ត្រូវបានគេជឿជាក់ថា កំពុងធ្វើការផ្លាស់ប្តូរជំហ និងការសម្រេចចិត្តឡើងវិញ ដើម្បីអាចបញ្ចូនរថក្រោះ ជួរមុខប្រភេទ M1 Abram ជាច្រើនគ្រឿងទៅឲ្យអ៊ុយក្រែន។

ប្រភពពីមនុស្ស៣នាក់ ដែលមានការពាក់ព័ន្ធទៅនឹង ការចរចារបស់មន្ទីរប៉ង់តាហ្គោន បានបង្ហើបទៀតថា ការសម្រេចចិត្តរបស់អាមេរិក ទោះបីជាយ៉ាងណាក្តី នឹងត្រូវធ្វើឡើងជាផ្លូវការ នៅក្នុងសប្តាហ៍នេះនិងព្រមទាំងសម្រេច ផ្តល់ឲ្យអ៊ុយក្រែន នូវរថក្រោះមួយចំនួន។

CNN ក៏​បានចេញផ្សាយដែរថា ការសម្រេចចិត្ត របស់អាមេរិកធ្វើឡើងក្នុងគោលបំណង ដើម្បីអាចទាក់ចិត្តឲ្យអាល្លឺម៉ង់ ក្នុងការសម្រេចចិត្តជួយផ្តត់ផ្គង់រថក្រោះ Leopard 2 ទៅឲ្យអ៊ុយក្រែន។

គួរឲ្យដឹងដែរថា កន្លងមកមន្ទីរប៉ង់តាហ្គោន ធ្លាប់បានប្រកាសប្រឆាំង ទៅនឹងគំនិត ដែលត្រូវបញ្ជូនរថក្រោះប្រភេទនេះ ទៅឲ្យប្រទេសអ៊ុយក្រែន ដោយលើកឡើងថារថក្រោះ M1 Abramគឺជារថក្រោះដែលមានបច្ចេកវិទ្យា ស្មុគ្រស្មាញពិបាកសម្រាប់យោធាអ៊ុយក្រែន ក្នុងការប្រតិបត្តិការប្រឆាំង ជាមួយនឹងប្រទេសរុស្សី ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top