ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ នឹងបញ្ជូនរថក្រោះប្រយុទ្ធ Leopard 2 ទៅកាន់អ៊ុយក្រែន និងបើកភ្លើងខៀវ ដល់ប្រទេស ដែលចង់ផ្គត់ផ្គង់ រថក្រោះប្រភេទនេះ ដល់ទីក្រុងគៀវ

ប៊ែរឡាំង ៖ អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានយល់ព្រមផ្គត់ផ្គង់ដល់អ៊ុយក្រែន ជាមួយនឹងរថក្រោះប្រយុទ្ធ Leopard 2 បន្ទាប់ពីសម្ពាធកើនឡើង ជាច្រើនសប្តាហ៍លើទីក្រុងប៊ែរឡាំង ដើម្បីផ្តល់ឱ្យទីក្រុងគៀវ នូវសព្វាវុធធុនធ្ងន់ ដែលខ្លួនឲ្យដឹងថា អ៊ុយក្រែន ត្រូវការជំរុញការឈ្លានពាន របស់កងកម្លាំងរុស្ស៊ីមកវិញ ។

ទីក្រុងប៊ែរឡាំង ក៏បានផ្តល់សិទ្ធិឱ្យប្រទេសផ្សេងទៀត ដូចជាប៉ូឡូញ និងហ្វាំងឡង់ អាជ្ញាប័ណ្ណ ដើម្បីនាំចេញរថក្រោះ ដែលផលិតដោយ អាល្លឺម៉ង់ ទៅអ៊ុយក្រែនឡើងវិញ នេះបើតាមសារព័ត៌មានអាល្លឺម៉ង់ បានរាយការណ៍ កាលពីថ្ងៃអង្គារដោយដកស្រង់ ប្រភពរដ្ឋាភិបាល ដែលមិនបញ្ចេញឈ្មោះ ។

ប្រទេសដែលទិញអាវុធ យោធាពីអាល្លឺម៉ង់ ជាទូទៅតម្រូវឱ្យមានការអនុញ្ញាត ពីទីក្រុងប៊ែរឡាំង មុននឹងនាំចេញអាវុធទាំង នោះឡើងវិញ ទៅកាន់ប្រទេសមួយផ្សេងទៀត ។

ប្រព័ន្ធផ្សព្វផ្សាយ Spiegel បានរាយការណ៍ព័ត៌មាននេះ ជាលើកដំបូងដោយថា ប្រទេសអាល្លឺម៉ង់នឹងផ្តល់យ៉ាង ហោចណាស់ក្រុមហ៊ុន មួយនៃរថក្រោះ Leopard 2A6 ចេញពីស្តុករបស់កងទ័ពអាល្លឺម៉ង់ Bundeswehr’s ។

មិនមានការអត្ថាធិប្បាយភ្លាមៗ ពីរដ្ឋាភិបាលអាល្លឺម៉ង់នោះទេ ចំពោះការយល់ព្រមអនុញ្ញាត ឲ្យមានការបញ្ជូនរថក្រោះប្រយុទ្ធធុនធ្ងន់ ខាងលើនេះទៅកាន់អ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន អាល់ហ្សាហ្ស៊ីរ៉ា។

លោក Scholz បាន​ធ្វើ​ការ​តវ៉ា​អស់ ​រយៈពេល​ជាច្រើន​ខែ​ប្រឆាំង ​នឹង​ការ​បន្ទរ​របស់​មនុស្ស ​ដែល​ជំរុញ​ឱ្យ​លោកបញ្ជូន ​រថក្រោះ​ទៅឲ្យក្រុងគៀវ មិន​ត្រឹម​តែ​ប្រធានាធិបតី​អ៊ុយក្រែន វូឡូឌីមៀ ហ្សេឡិនស្គី ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​មាន​សម្ព័ន្ធមិត្ត​ណាតូ និង​សមាជិក​រដ្ឋាភិបាល​ចម្រុះ​ របស់លោក Scholz ផងដែរ៕

ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top