ម៉ូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងថា នាវាចម្បាំងរុស្ស៊ី Admiral Gorshkov បានធ្វើសមយុទ្ធដោយជោគជ័យ ជាមួយនឹងមីស៊ីលល្បឿនលឿន Tsirkon នៅផ្នែកខាងលិច នៃមហាសមុទ្រអាត្លង់ទិក។
ប្រភពបានឲ្យដឹងថា នាវាចម្បាំងបានអនុវត្តសមត្ថភាព វាយប្រហាររបស់ខ្លួន ដោយបាញ់មីស៊ីលលឿនជាងសំឡេង Tsirkon នៅឯគោលដៅសមុទ្រ ដោយយកតម្រាប់តាមកប៉ាល់របស់សត្រូវ ដែលស្ថិតនៅចម្ងាយជាង ៩០០គីឡូម៉ែត្រ។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងមុននេះថា កាំជ្រួច Tsirkon មានសមត្ថភាពហោះ ក្នុងល្បឿន Mach 9 ឬ ៩ដងនៃល្បឿនសំឡេង និងវាយប្រហារគោលដៅចម្ងាយជាង ១០០០គីឡូម៉ែត្រ៕ ប្រែសម្រួល ឈូក បូរ៉ា