បរទេស ៖ អង្គការយូណេស្កូ បានបញ្ចូលពិធីបុណ្យសង្ក្រាន្ត ក្នុងបញ្ជីប៉ុនប៉ង ដើម្បីចាត់ទុកថា ជាបេតិកភណ្ឌវប្បធម៌អរូបីរបស់ប្រទេសថៃ។
យោងតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ឥឡូវនេះប្រទេសថៃ មាន៤ប្រភេទ ដែលកំពុងរង់ចាំការពិចារណា នៅចុងឆ្នាំនេះក្នុងការដាក់បញ្ចូល ជាបេតិកភណ្ឌវប្បធម៌អរូបីគឺរួមមាន របាំ ខុន, ម៉ាស្សាបែបថៃ, របាំ ណូរ៉ា និងសង្ក្រាន្ត។
បេតិកភណ្ឌវប្បធម៌អរូបី ត្រូវបានចាត់ទុកដោយរដ្ឋ ជាសមាជិកនៃអង្គការយូណេស្កូ ទាក់ទងនឹងបេតិកភណ្ឌពិភពលោករូបី ដែលផ្តោតលើទិដ្ឋភាពអរូបី នៃវប្បធម៌។
ប្រទេសថៃ ស្ថិតនៅក្រោម នាយកដ្ឋានផ្សព្វផ្សាយវប្បធម៌ របស់ក្រសួងវប្បធម៌បានកំណត់ប្រភេទ បេតិកភណ្ឌវប្បធម៌អរូបីរបស់ប្រទេស ចំនួន៧ ដែលត្រូវដាក់ជូនអង្គការ យូណេស្កូជារៀងរាល់ឆ្នាំ៕