អាល្លឺម៉ង់៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ថា ប្រទេសអាល្លឺម៉ង់កាលពីថ្ងៃចន្ទ បានបញ្ជូនប្រព័ន្ធការពារដែនអាកាស Patriot ចំនួន២គ្រឿង ក្នុងចំណោម៣គ្រឿងដំបូង ដែលនឹងត្រូវបញ្ជូនទៅទីក្រុង Zamosc របស់ប្រទេសប៉ូឡូញ នៅជិតព្រំដែនប្រទេសអ៊ុយក្រែន ជាកន្លែងដែលពួកគេនឹងត្រូវបានដាក់ពង្រាយដើម្បីការពារការវាយប្រហារដោយមីស៊ីល ។
បុរស២នាក់ត្រូវបានសម្លាប់ដោយមីស៊ីលរបស់អ៊ុយក្រែនដែលបាញ់ខុសទិសដៅបានវាយប្រហារមកលើភូមិ Przewodow នៃប្រទេសប៉ូឡូញនៅក្នុងតំបន់កាលពីខែវិច្ឆិកាឆ្នាំមុននៅក្នុងឧបទ្ទវហេតុដែលបង្កើនការភ័យខ្លាចនៃសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនដែលឈានមកដល់ព្រំដែន ។
ជាលទ្ធផល ក្រុងប៊ែកឡាំង បានស្នើឱ្យដាក់ពង្រាយប្រព័ន្ធ Patriot ចំនួន៣គ្រឿងរបស់ខ្លួនទៅកាន់ប្រទេសប៉ូឡូញ ដើម្បីជួយធានាដល់លំហអាកាសរបស់ខ្លួន ។
ប្រព័ន្ធការពារដែនអាកាសដែលមានមូលដ្ឋានលើដីដូចជា Raytheon’s Patriot ត្រូវបានសាងសង់ឡើងដើម្បីស្ទាក់ចាប់មីស៊ីលដែលផ្លោងចូលមក ។
លោកវរសេនីយ៍ឯក Joerg Sievers បានប្រាប់ដល់អ្នកយកព័ត៌មាននៅទីក្រុងអាល្លឺម៉ង់ភាគខាងកើតថា “ហេតុផលមួយក្នុងចំណោមហេតុផលដែលហេតុអ្វីបានជាអាល្លឺម៉ង់ ឥឡូវនេះនឹងគាំទ្រផ្នែកខាងកើតរបស់អង្គការ NATO នៅក្នុងប្រទេសប៉ូឡូញជាមួយនឹងក្រុមអ្នកស្នេហាជាតិគឺពិតជាដោយសារតែយើងបានឃើញថា តើជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែនអាចរីករាលដាលដល់ប្រទេសសមាជិក NATO” ។
លោក Sievers ដែលជាអ្នកបញ្ជាលើអង្គភាពគ្រប់គ្រងប្រព័ន្ធការពាររបស់អាល្លឺម៉ង់នៅក្នុងប្រទេសប៉ូឡូញបានគូសបញ្ជាក់ពីលក្ខណៈការពាររបស់ប្រព័ន្ធ Patriot ។
លោកបានបញ្ជាក់ថា “យើងមិនមែនជាកងកម្លាំងការពារតែមួយគត់នៅលើដីនោះទេ អង់គ្លេស និងអាមេរិកក៏នៅលើដីនេះផងដែរ” ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា