ព័ត៌មានអន្តរជាតិ

ប្រេស៊ីល ប្រកាសពិន័យក្រុមហ៊ុន Telegram

បរទេស៖ តុលាការកំពូលនៃប្រទេសប្រេស៊ីល កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានចេញសាលដិកាជាផ្លូវការ ហើយដើម្បីអាចដាក់ពិន័យទៅលើកម្មវិធីទូរស័ព្ទ Telegram ក្រោយរកឃើញថា ក្រុមហ៊ុនេះបានខកខានមិនបាន អនុវត្តតាមសាលដិកា ចុងក្រោយរបស់តុលាការ។

តុលាកាប្រេស៊ីលបានចេញដិកា កាលពីលើកមុនដែលទាមទារឲ្យ Telegram ក្នុងការលប់ចោលគណនេយ្យ ដែលជាកម្មសិទ្ធរបស់អតីតប្រធានាធិបតីប្រេស៊ីល ចេញពីការបណ្តាញរបស់ខ្លួន និងចេញពីអ្នកគាំទ្រ។

គួរឲ្យដឹងដែរថា សាលដិកដែលបានធ្វើឡើង កាលពីចុងក្រោយនោះ បានកើតឡើងតាំងតែពិខែមករាមកម្ល៉េះ ដែលជាផ្នែកមួយនៃកិច្ចខិតខំរបស់ប្រេស៊ីល ក្នុងការធ្វើឲ្យធូរស្រាលនៃ ការបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាល ពីសំណាក់អ្នកគាំទ្រអតីតប្រធានាធិបតី។

យោងតាមការប្រកាសតុលាការ ប្រេស៊ីលបានសម្រេចដាក់ពិន័យ Telegram ប្រមានជា ២០០០០ដុល្លារ ក្នុងមួយថ្ងៃសម្រាប់កិច្ចការងារ ដែលមិនបានអនុវត្តដែលធ្វើឲ្យ ទឹប្រាក់សរុបពិន័យមានទៅដល់ ២៣៦ ៥២៧ដុល្លារ និងទុកពេលឲ្យ ៥ថ្ងៃសម្រាប់ការទូទាត់៕

ប្រែសម្រួល៖ ស៊ុន លី

Most Popular

To Top