ក្នុងសង្គ្រាមលោកលើកទី១ សូម្បីតែសត្វឆ្កែក៏មានការងារធ្វើដែរ ដោយវាត្រូវបានដាក់បម្រើការ តាមការបញ្ជារបស់កងពលនីមួយៗ។ តាមការប៉ាន់ស្មានរបស់អ្នកជំនាញ ក្រុមសម្ព័ន្ធមិត្ត(អង់គ្លេស អាមេរិក បារាំង…) ប្រើប្រាស់ឆ្កែប្រមាណ ២០,០០០ក្បាល ខណៈពួកសម្ព័ន្ធមិត្តត្រីភាគី (អាល្លឺម៉ង់ អូទ្រីស-ហុងគ្រី ចក្រភពអូតូម៉ង់) ប្រើប្រាស់ប្រមាណ ៣០,០០០ក្បាល។ ៦សន្លឹកខាងក្រោមនេះ ជារូបថតរបស់វីរបុរសឆ្កែក្នុងសង្គ្រាមមួយនេះ៖
១. ឆ្កែនាំសារ៖ ឆ្កែរបស់កងទ័ពអង់គ្លេសនេះ បោលយ៉ាងលឿននៅសមរភូមិមុខ ក្នុងទឹកដីបែលហ្សិក។ រូបនេះថតក្នុង ខែកក្កដា ឆ្នាំ១៩១៥។

២. ឆ្កែជម្រះបន្លា៖ ក្រៅពីនាំសារ ឆ្កែបារាំងមួយនេះក៏ដើរតួនាទី ក្នុងការជម្រះបន្លាក្នុងសមរភូមិ ប្រទេសបែលហ្សិកដែរ។

៣. ឆ្កែដឹកអាវុធ៖ នៅពេលដែលសេះត្រូវប្រើដឹកកាំភ្លើងធំ និងអាវុធធន់ធ្ងន់ផ្សេងៗ ឆ្កែអ៊ីតាលីមួយនេះត្រូវបានប្រើគ្រាប់កាំភ្លើង និងវត្ថុផ្សេងៗ នៅឆ្នាំ១៩១៧។

៤. ឆ្កែប្រមាញ់កណ្ដុរ៖ រូបថតដែលថតនៅឆ្នាំ១៩១៦ នេះ បង្ហាញពីរូបឆ្កែបារាំងដែលបានប្រមាញ់កណ្ដុរ ក្នុងត្រង់សេរបស់ពួកគេ។

៥. ឆ្កែកាកបាទក្រហម៖ ឆ្កែក្នុងការងារនេះ មិនត្រឹមតែផ្ដល់ពីទីតាំងរបស់ជនរងគ្រោះទេ តែថែមទាំងជួយអូសអ្នករងរបួសចេញពីសមរភូមិទៀតផង។

៦. ពលបាល Stubby៖ ឆ្កែអាមេរិកមួយនេះ បានបម្រើក្នុង ១៧ចម្បាំង និងឆ្លងផុតពីរបួសធ្ងន់យ៉ាងតិច ២លើក។ ឆ្កែមួយនេះ ក៏មានវីរភាពជួយសង្គ្រោះទាហានដោយ ព្រុសទាហានឲ្យងើបពីដេក ក្រោយពេលដែលពួកអាល្លឺម៉ង់ គប់គ្រាប់បែកឧស្ម័ន៕

ប្រភព៖ Sabay
