គៀវ៖ លោក Rob Bauer ប្រធានគណៈកម្មាធិការយោធារបស់អង្គការណាតូ នាពេលថ្មីៗនេះ បានឲ្យដឹងថា សម្ព័ន្ធភាពគឺ “ត្រៀមខ្លួនជាស្រេច” សម្រាប់ការប្រឈមមុខដាក់គ្នាដោយផ្ទាល់ជាមួយរុស្ស៊ី ខណៈដែលប្រទេសនេះ នៅតែបន្តប្រយុទ្ធ នៅអ៊ុយក្រែន។

លោក Bauer ដែលជាឧត្តមនាវីឯកនៃកងនាវាចរនៃ Royal Netherlands Navy បានប្រាប់ប៉ុស្តិ៍ទូរទស្សន៍ព័រទុយហ្គាល់ RTP ថា ណាតូផ្តោតសំខាន់លើការបំពាក់អាវុធ ខណៈដែលគោលដៅយុទ្ធសាស្ត្ររបស់ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន ហួសពីអ៊ុយក្រែន ហើយអាចពង្រីកទៅប្រទេសជិតខាងរបស់ខ្លួន។
ប្រធានដែលត្រូវបានគេរាយការណ៍ថា កំពុងតស៊ូមតិ “សេដ្ឋកិច្ចសង្រ្គាមសន្តិភាព” បានបន្ថែមថាវាមានសារៈសំខាន់ សម្រាប់ប្រទេសណាតូ ក្នុងការដឹកនាំផលិតកម្មឧស្សាហកម្មស៊ីវិលឆ្ពោះទៅរកគោលបំណងយោធា។

ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញយោធាចិនបានព្រមានប្រឆាំងនឹងការចូលរួមរបស់ណាតូក្នុងសង្គ្រាមនៅអ៊ុយក្រែន ដោយកត់សម្គាល់ថា “គ្រោះថ្នាក់នៃ ‘សង្គ្រាមលោកលើកទីមួយ’ នៅអឺរ៉ុបកំពុងកើនឡើង” កាសែត Global Times ដែលជាប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន បានរាយការណ៍កាលពីថ្ងៃអាទិត្យ។
សមាជិកណាតូមួយចំនួន រួមទាំងសហរដ្ឋអាមេរិក ថ្មីៗនេះបានប្រកាសថា ពួកគេនឹងផ្តល់រថក្រោះដល់អ៊ុយក្រែន ដើម្បីជួយកងកម្លាំងអ៊ុយក្រែន ប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់ទីក្រុងម៉ូស្គូ៕
ប្រែសម្រួល ឈូក បូរ៉ា
