ព័ត៌មានអន្តរជាតិ

ប៉ូឡូញ កំណត់លក្ខខណ្ឌសម្រាប់ ការចែកចាយយន្តហោះចម្បាំង F-16 ដ៏មានសក្តានុពល ទៅឱ្យអ៊ុយក្រែន

បរទេស៖ ប្រទេសប៉ូឡូញនឹងផ្ទេរយន្តហោះចម្បាំង F-16 ទៅកាន់អ៊ុយក្រែន ប៉ុន្តែគ្រាន់តែជាផ្នែកនៃ កិច្ចខិតខំប្រឹងប្រែងសម្របសម្រួល ជាមួយដៃគូណាតូផ្សេងទៀតប៉ុណ្ណោះ, នេះបើតាមនាយករដ្ឋមន្ត្រី Mateusz Morawiecki បានប្រកាសនៅក្នុង សន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Morawiecki បាននិយាយថា រដ្ឋាភិបាលទីក្រុង វ៉ារស្សាវ៉ាសម្របសម្រួលរាល់សកម្មភាព ដែលពាក់ព័ន្ធនឹងការពង្រឹងសមត្ថភាពការពារ របស់ទីក្រុងគៀវជាមួយដៃគូណាតូរបស់ខ្លួន ជាចម្បងជាមួយសហរដ្ឋអាមេរិក ដោយកត់សម្គាល់ការសម្រេចចិត្ត នាពេលថ្មីៗនេះក្នុងការ ប្រគល់ប្រព័ន្ធការពារដែនអាកាស Patriot និងរថក្រោះ M1 Abrams និង Leopard 2 ទៅកាន់ទីក្រុងគៀវ។

លោកបន្តថា “ដូចដែលវាបានកើតឡើង កាលពីប៉ុន្មានខែមុនជាមួយនឹងយន្តហោះ MiG-29 ជំនួយយន្តហោះផ្សេងទៀត នឹងត្រូវបានសម្របសម្រួល អនុវត្ត និងអាចផ្ទេររួមគ្នាជាមួយ រដ្ឋសមាជិកណាតូផ្សេងទៀត។ យើង​នឹង​ធ្វើ​ការ​សម្រប​សម្រួល​ ទាំង​ស្រុង​នៅ​ទី​នេះ»។

សូមជម្រាបថា សេចក្តីថ្លែងការណ៍របស់នាយករដ្ឋមន្ត្រីប៉ូឡូញបេះ ធ្វើឡើងបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយ ប៉ូឡូញបានរាយការណ៍កាលពីសប្តាហ៍មុនថា ទីក្រុងវ៉ារស្សាវ៉ាបានអះអាងថា បានផ្ទេរយន្តហោះ MiG-29 របស់ខ្លួនមួយចំនួនទៅអ៊ុយក្រែនក្នុងខែមីនា ឆ្នាំ២០២២ ដោយក្លែងបន្លំយន្តហោះ ទាំងនោះជាគ្រឿងបន្លាស់ ខណៈដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបានបដិសេធ មិនផ្តល់យន្តហោះយោធាដល់ទីក្រុងគៀវ ដោយចាត់ទុកថាការ បញ្ជូននេះ “កើនឡើងខ្លាំងពេកនៃផលប៉ះពាល់” ជាមួយរុស្ស៊ី ៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top