បរទេស៖ប្រធានាធិបតីបារាំងលោក Emmanuel Macron កាលពីថ្ងៃម្សិលមិញនេះបានលើកឡើង អំពីគំនិតដែរថា នឹងអាចបញ្ជូនយន្តហោះចម្បាំង ទៅកាន់ប្រទេសអ៊ុយក្រែនគឺនៅតែអាចជារឿងដែលធ្វើទៅរួច។
ការប្រកាសនេះធ្វើឡើងនៅក្នុងពេលដែលរដ្ឋាភិបាល ទីក្រុងគៀវកំពុងពន្លឿនកិច្ចការងារដាក់ សំពាធទៅលើបណ្តា ប្រទេសលោកខាងលិចដើម្បី ឲ្យពួកគេសម្រេចចិត្តក្នុងការផ្គត់ផ្គង់យន្តហោះចម្បាំងជូនដល់កងកម្លាំង យោធារបស់ប្រទេសអ៊ុយក្រែន។

ត្រូវបានសួរអំពីលទ្ធភាពនៃការផ្គត់ផ្គង់យន្តហោះចម្បាំងមកឲ្យអ៊ុយក្រែននោះ លោកប្រធានាធិបតីបារាំងរូបនេះ បានថ្លែង ប្រាប់ក្រុមអ្នកកាសែតថាគ្មានអ្វីដែលមិ នបានបញ្ចូលក្នុងកិច្ចពិភាក្សានោះទេប៉ុន្តែអ៊ុយក្រែន ដាច់ខាតមិនអាចប្រើប្រាស់ យន្តហោះចម្បាំងដែលបារាំងផ្តល់ ឲ្យក្នុងការវាយប្រហារលើកទឹកដីរបស់រុស្សីឡើយ។
ការពិភាក្សាគ្នាទៅលើបញ្ហាបញ្ជួនយន្តហោះចម្បាំងឲ្យអ៊ុយក្រែន មានស្ថានភាពដូចទៅនឹងការជជែកវែកញែកកាលពីការ សម្រេចចិត្តបញ្ជូនរថក្រោះឲ្យអ៊ុយក្រែនដែរខណៈដែលចុងក្រោយទាំងបារាំងអាល្លឺម៉ង់ អង់គ្លេស និងអាមេរិកសុទ្ធតែបាន សម្រេចចិត្តបញ្ចូនរថក្រោះឲ្យអ៊ុយក្រែនដូចគ្នា៕
ប្រែសម្រួល៖ស៊ុនលី
