ព័ត៌មានអន្តរជាតិ

រុស្ស៊ី បន្តវាយប្រហារ ទៅលើតំបន់ Kherson ដោយគ្រាប់ផ្លោង

KHERSON៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ថា អាជ្ញាធរនៅក្នុងតំបន់ បានឲ្យដឹង កាលពីថ្ងៃអាទិត្យថា ការបាញ់ផ្លោងរបស់រុស្សី ទៅលើតំបន់លំនៅដ្ឋាន នៅក្នុងទីក្រុង Kherson ភាគខាងត្បូង នៃប្រទេសអ៊ុយក្រែន បានបណ្តាលឲ្យមនុស្ស យ៉ាងតិច៣នាក់ស្លាប់ ។

នៅក្នុងតំបន់ Zaporizhzhia ក៏នៅភាគខាងត្បូង នៃប្រទេសអ៊ុយក្រែនផងដែរ មន្ត្រីដំឡើងដោយរុស្ស៊ីបានឲ្យដឹងថា មនុស្ស៤ នាក់ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារ លើស្ពានផ្លូវដែក ដែលពួកគេបាន ស្តីបន្ទោសលើអ៊ុយក្រែន ។

ខ្សែត្រៀមនៅភាគខាង ត្បូងអ៊ុយក្រែន មានភាពស្ងប់ស្ងាត់នាពេលថ្មីៗនេះជាងនៅភាគខាងកើត ដោយទីក្រុងម៉ូស្គូបានដកខ្លួនចេញពីទីក្រុង Kherson កាលពីខែវិច្ឆិកាឆ្នាំមុន ។

ប៉ុន្តែទីក្រុងសំខាន់ និងរដ្ឋធានីក្នុងតំបន់ នៃតំបន់ Kherson នៅតែជាកម្មវត្ថុ នៃការបាញ់ផ្លោងរបស់រុស្ស៊ីជាញឹកញាប់ ៕

Most Popular

To Top