ព័ត៌មានអន្តរជាតិ

រដ្ឋមន្រ្តីការពារជាតិអាមេរិក ប្តេជ្ញាជាមួយកូរ៉េខាងត្បូងថា នឹងដាក់ពង្រាយយោធា សមត្ថភាពនុយក្លេអ៊ែរ ប្រសិនបើចាំបាច់

បរទេស៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្ត “ដែកថែប” របស់ទីក្រុងវ៉ាស៊ីនតោន ចំពោះប្រទេសកូរ៉េខាងត្បូង ដោយសន្យាថា នឹងដាក់ពង្រាយយោធាសមត្ថភាពធម្មតា និងយោធាសមត្ថភាពនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក ប្រសិនបើចាំបាច់ដើម្បីកំណត់នូវអ្វីដែលលោកបានពិពណ៌នាថា ជាសកម្មភាព “អស្ថិរភាព” កាន់តែខ្លាំងឡើងដោយកូរ៉េខាងជើង។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងអត្ថបទវិចារណកថាដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yonhap នៅថ្ងៃអង្គារ ចំពេលដំណើរទស្សនកិច្ចលើកទីបីរបស់លោកទៅកាន់ទីក្រុងសេអ៊ូល ក្នុងនាមជាប្រមុខការពារជាតិអាមេរិក, លោក Austin បានអះអាងថា មានតែវត្តមានរបស់ទាហានអាមេរិករាប់ពាន់នាក់ និងទ្រព្យសម្បត្តិយោធា “ទំនើបបំផុត” ប៉ុណ្ណោះទេ ដែលអាចធានាបាននូវសន្តិភាពរយៈពេល៧រទសវត្សរ៍នៅលើឧបទ្វីបនេះ។ លោកបាននិយាយថា ភាគីនានាកំពុងរិះរកគ្រប់មធ្យោបាយដើម្បីជំរុញ “សកម្មភាពរារាំង” របស់ពួកគេ។

លោក Austin បានសរសេរថា “នោះហើយជាមូលហេតុដែលយើងកំពុងពង្រីកវិសាលភាព និងទំហំនៃលំហាត់រួមរបស់យើង… វាជាមូលហេតុដែលយើងកំពុងបញ្ចូលធាតុនៃការធ្វើសមយុទ្ធគ្រាប់ពិត ដែលនឹងបង្កើនអន្តរប្រតិបត្តិការ និងការត្រៀមខ្លួនរបស់យើងចំពោះ ‘Fight Tonight’ ប្រសិនបើចាំបាច់” ៕ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top