អាមេរិក ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនធំៗ ចំនួន៣របស់ Silicon Valley បានបង្ហោះលទ្ធផល ហិរញ្ញវត្ថុដ៏ខកចិត្ត កាលពីថ្ងៃព្រហស្បតិ៍ ដោយធ្វើឲ្យមាន ការព្រួយបារម្ភ អំពីការធ្លាក់ចុះ នៃវិស័យបច្ចេកវិទ្យា ព្រោះការភ័យខ្លាច នៃវិបត្តិសេដ្ឋកិច្ច បានបង្អាក់កំណើនបានផ្ទុះឡើង ។
ការភ័យខ្លាច នៃការធ្លាក់ចុះសេដ្ឋកិច្ច បានប៉ះពាល់ដល់ការ ចំណាយរបស់សាជីវកម្ម និងអ្នកប្រើប្រាស់ទូទាំងពិភពលោក ដែលនាំឲ្យក្រុមហ៊ុន Apple Alphabet និង Amazon ទាំងអស់បង្ហាញសញ្ញាអំពីការងើបឡើងវិញ ដ៏លំបាកពីកម្រិតខ្ពស់នៅឆ្នាំ ២០២១ ។ ក្រុមហ៊ុន Alphabet ដែលជាក្រុមហ៊ុនមេរបស់ Google បានរាយការណ៍ថា ប្រាក់ចំណូលប្រចាំត្រីមាស បានធ្លាក់ចុះ ដោយសារការចំណាយ លើការផ្សាយពាណិជ្ជកម្មឌីជីថល ត្រូវបានកាត់បន្ថយ ចំពេលមានភាពមិនច្បាស់ លាស់ផ្នែកសេដ្ឋកិច្ច ។
ប្រាក់ចំណូលពីអាជីវកម្ម ផ្សាយពាណិជ្ជកម្មរបស់ Google រួមមាន Search និង YouTube បានធ្លាក់ចុះពី ៥២ ពាន់លានផោនទៅ ៤៨ ពាន់លានផោន។ ភាគហ៊ុន ក្នុងក្រុមហ៊ុន បានធ្លាក់ចុះជាង ៥ ភាគរយ នៃការជួញដូរក្រោយម៉ោង ។ ដំណឹងដ៏លំបាកអំពីការ បាត់បង់ការងារប្រហែល ៦ភាគរយ នៃកម្លាំងការងារសរុប ត្រូវបានបង្ហាញដោយនាយកប្រតិបត្តិ Alphabet លោក Sundar Pichai តាមអ៊ីម៉ែលទៅកាន់បុគ្គលិក។
ស្រដៀងគ្នានេះដែរ Apple បានខកខានទាំងការលក់ និងប្រាក់ចំណេញ ក្នុងត្រីមាសចុងក្រោយ ដែលរារាំងដោយបញ្ហាផលិតកម្ម និងតម្រូវការទាបសម្រាប់ iPhone ស្មាតហ្វូនរបស់ក្រុមហ៊ុន ។ ការលក់របស់ក្រុមហ៊ុនបានធ្លាក់ចុះ ៥ ភាគរយមកនៅត្រឹម ៩៥ ពាន់លានផោន ហើយបានធ្លាក់ចុះនៅគ្រប់ប្រភេទ ផលិតផលទាំងអស់លើកលែងតែ iPad និងសេវាកម្មមានកំណើនតិចតួច ។
Apple ក៏បានខកខានការព្យាករណ៍ ប្រាក់ចំណេញ Wall Street លើកដំបូងរបស់ខ្លួនចាប់តាំងពីឆ្នាំ ២០១៦ ដោយផ្តល់ប្រាក់ចំណូលក្នុងមួយហ៊ុនចំនួន ១.៥៤ដុល្លារធៀបនឹងការប៉ាន់ស្មាន របស់អ្នកវិភាគចំនួន ១.៥៩ ផោនក្នុងមួយហ៊ុន ៕