ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងថា ការឆ្លើយតបរបស់រុស្ស៊ី ចំពោះការគំរាមកំហែងប្រឆាំង នឹងប្រទេសនេះ នឹងមិនត្រូវបានកំណត់ ចំពោះការប្រើប្រាស់ រថពាសដែកនោះទេ ។
យោងតាមវិមានក្រឹមឡាំងបានឱ្យដឹងថា ប្រទេសរុស្ស៊ីមានមធ្យោបាយ ដើម្បីឆ្លើយតបទៅនឹងអ្នកដែលគំរាមកំហែង ប្រទេសនេះ លោក ពូទីន បានឲ្យដឹងក្នុងអំឡុងពេលសុន្ទរកថា របស់លោកនៅឯការប្រគុំតន្ត្រីមួយ ដើម្បីជាកិត្តិយស នៃខួបលើកទី៨០ នៃជ័យជំនះរបស់សូវៀតនៅក្នុងសមរភូមិ Stalingrad នេះបើយោងតាមវិមានក្រឹមឡាំង ។
លោកប្រធានាធិបតីលោក វ្លាឌីមៀ ពូទីន បានឲ្យដឹងថា “អ្នកដែលកំពុងព្យាយាមទាក់ទាញ ប្រទេសអឺរ៉ុប ឱ្យចូលទៅក្នុងសង្រ្គាមថ្មីប្រឆាំងនឹងរុស្ស៊ី ច្បាស់ណាស់មិនយល់ថា សង្រ្គាមទំនើបជាមួយរុស្ស៊ីនឹង មើលទៅខុសគ្នាទាំងស្រុង ពីសង្គ្រាមបច្ចុប្បន្ន” ។
គួរបញ្ជាក់ថា លោកពូទីន ក៏បានចូលរួមក្នុងពិធីដាក់កម្រងផ្កា នៅឯសមរភូមិ នៃសារមន្ទីរប្រវត្តិសាស្ត្ររដ្ឋ Stalingrad ក្នុងដំណើរបំពេញការងារ របស់គាត់ទៅកាន់ទីក្រុង Volgograd ៕
ប្រែសម្រួល ឈូក បូរ៉ា