ព័ត៌មានអន្តរជាតិ

Update៖ អ៊ុយក្រែន និង EU ឯកភាពគ្នា នឹងពង្រឹងទំនាក់ទំនង កាន់តែស៊ីជម្រៅថែមទៀត ខណៈចូលរួមក្នុងកិច្ចប្រជុំកំពូល

គៀវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ថា ប្រទេសអ៊ុយក្រែន និងសហភាពអឺរ៉ុបហៅកាត់ថា (EU) បានព្រមព្រៀងគ្នា ក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរបស់ពួកគេ ឱ្យកាន់តែស៊ីជម្រៅ នៅក្នុងកិច្ចប្រជុំកំពូលអ៊ុយក្រែន-សហភាពអឺរ៉ុប លើកទី២៤ ដែលធ្វើឡើងនៅទីក្រុងគៀវ កាលពីថ្ងៃសុក្រ ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួម ដែលបានចេញផ្សាយបន្ទាប់ពីព្រឹត្តិការណ៍នេះ ។

សេចក្តីថ្លែងការណ៍ របស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ប្រធានក្រុមប្រឹក្សាអឺរ៉ុប Charles Michel និងប្រធានគណៈកម្មការអឺរ៉ុប Ursula von der Leyen ត្រូវបានផ្សព្វផ្សាយដោយក្រុមសេវាសារព័ត៌មាន ប្រធានាធិបតីអ៊ុយក្រែន ។

យោងតាមឯកសារនេះ អ៊ុយក្រែន និងសហភាពអឺរ៉ុប បានក្រើនរំលឹកឡើងវិញ នូវការប្តេជ្ញាចិត្តរបស់ពួកគេ ក្នុងការធ្វើឱ្យទំនាក់ទំនងរបស់ពួកគេ កាន់តែស៊ីជម្រៅ និងជំរុញការធ្វើសមាហរណកម្មបន្ថែមទៀត របស់អ៊ុយក្រែនជាមួយប្លុកនេះ ។

ភាគីនានា ក៏បានបង្ហាញពីចេតនារបស់ពួកគេ ក្នុងការទាញយកសក្តានុពលពេញលេញ នៃកិច្ចព្រមព្រៀងរបស់សមាគម ដែលបានចូលជាធរមានកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧ ដើម្បីបង្កើតលក្ខខណ្ឌ សម្រាប់ការពង្រឹងភាពជាដៃគូសេដ្ឋកិច្ច និងពាណិជ្ជកម្ម ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top