បរទេស៖រ បាយការណ៍ដែលត្រូវបានចេញផ្សាយដោយកាសែត The Financial Times កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានឲ្យដឹងថារថក្រោះ M1 Abram ដែលរដ្ឋាភិបាលក្រុងវ៉ាស៊ិនតោនបានសន្យាកាលពីពេលថ្មីៗនេះទៅ ឲ្យប្រទេស អ៊ុយក្រែន នោះនឹងបានត្រឹមក្លាយទៅ ជាទំនួលខុសត្រូវប៉ុណ្ណោះដោយមិនអាចជួយ ដល់កិច្ចខំប្រឹងប្រែងរបស់អ៊ុយក្រែន នោះបាន ឡើយ។
រថក្រោះទំងន់ជាង៧០តោនដែលប្រើ ប្រាស់ថាមពលហ្គាសសម្រាប់បង្វិលតួប៊ីន របស់ម៉ាស៊ីននឹងអាចអនុញ្ញាតិឲ្យ បង្កើនល្បឿនតាមរយៈការប្រើប្រាស់ ប្រេងម៉ាស៊ូតប៉ុន្តែទាមទារចាំបាច់នូវ ជំនាញនិងបច្ចេកទេសថៃទាំយ៉ាងម៉ត់ចត់និង ក៏ប្រើប្រាស់ថាមពលសាំងច្រើនផងដែរ។
រំលឹកឡើងវិញកាលពីអំឡុងឆ្នាំ២០២២មន្ទីរប៉ង់តាហ្គោនធ្លាប់បានបញ្ជាក់ហើយថា M1 Abram គឺជារថក្រោះដែល លំបាកក្នុងការ ប្រតិបត្តិហើយបានបន្តបដិសេធក្នុងការប្រើប្រាស់ វានៅក្នុងប្រទេសអ៊ុយក្រែន ជានិច្ចជាប់មកប៉ុន្តែមកដល់ ខែមករាបែរជារដ្ឋាភិបាលក្រុងវ៉ាស៊ិនតោនបានសម្រេចចិត្តថ្មីនិងផ្តល់រថក្រោះជាច្រើនគ្រឿងទៅឲ្យរដ្ឋាភិបាលទីក្រុងគៀវនិងបានអំពាវនាវឲ្យរដ្ឋាភិបាលអាល្លឺម៉ង់ ព្រមទាំងបារាំងនិងអង់គ្លេសផងដើម្បីជួយគាំទ្ររថក្រោះរបស់ពួកគេដូចគ្នា ទៅឲ្យអ៊ុយក្រែន៕
ប្រែសម្រួល៖ស៊ុនលី