យូអិន៖ ប្រមុខអង្គការសហប្រជាជាតិ លោក Antonio Guterres បានព្រមានប្រជាជាតិនានាថា លោកបារម្ភពីលទ្ធភាព នៃការកើនឡើងបន្ថែមទៀត នៅក្នុងជម្លោះរុស្ស៊ី និងអ៊ុយក្រែន មានន័យថា ពិភពលោកកំពុងឆ្ពោះទៅរក “សង្រ្គាមកាន់តែទូលំទូលាយ” ។
អគ្គលេខាធិការបានដាក់ចេញ នូវអាទិភាពរបស់លោក សម្រាប់ឆ្នាំនៅក្នុងសុន្ទរកថា ដ៏អាប់អួរទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ ដែលផ្តោតលើការឈ្លានពាន របស់រុស្ស៊ី វិបត្តិអាកាសធាតុ និងភាពក្រីក្រខ្លាំង។
លោកបានប្រាប់អ្នកការទូត នៅទីក្រុងញូវយ៉កថា “យើងបានចាប់ផ្តើមឆ្នាំ២០២៣ ដោយសម្លឹងមើលធុងនៃចំណុចប្រសព្វ នៃបញ្ហាប្រឈមមិនដូចអ្វីទាំងអស់ ក្នុងជីវិតរបស់យើង” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានសិង្ហបុរី Channel News Asia។
លោក Guterres បានកត់សម្គាល់ថា អ្នកវិទ្យាសាស្ត្រកំពូលៗ និងអ្នកជំនាញសន្តិសុខបានផ្លាស់ប្តូរ “នាឡិកា Doomsday” មកត្រឹម ៩០វិនាទី ដល់ពាក់កណ្តាលអធ្រាត្រកាលពីខែមុន ដែលជាសញ្ញាជិតបំផុត ដែលមិនធ្លាប់មាន ដើម្បីបង្ហាញពីការវិនាសនៃមនុស្សជាតិ។
អគ្គលេខាធិការបានឲ្យដឹងថា លោកកំពុងយកវាជាសញ្ញាព្រមាន។ លោកបានអង្វរខណៈដែលគាត់បានរាយបញ្ជីបញ្ហាបន្ទាន់របស់លោកថា “យើងត្រូវក្រោកឡើង ហើយទៅធ្វើការ”។ កំពូលក្នុងបញ្ជី គឺសង្រ្គាមរុស្ស៊ី នៅអ៊ុយក្រែន ដែលជិតដល់ខួបមួយឆ្នាំហើយ៕ ប្រែសម្រួល ឈូក បូរ៉ា