បរទេស៖ សមាជិកសភាសហរដ្ឋអាមេរិក លោក Steve Daines ត្រូវបានបណ្តាញសង្គមយក្ស Twitter ផ្អាកសកម្មភាពបណ្តោះអាសន្ន ក្រោយរកឃើញថា បានបង្ហោះនូវរូបភាពមួយសន្លឹក រវាងលោកនិងប្រពន្ធ ជាមួយនឹងសត្វព្រៃ ដែលបានងាប់មួយក្បាលទៀត នៅក្នុងអំឡុងពេលវិស្សមកាល បរបាញ់សត្វរបស់ខ្លួន។
ជាសមាជិកសភាមកពីគណបក្សសាធារណៈ នៃរដ្ឋMontana ហើយត្រូវបាន Twitter ប្រកាសបិទគណនេយ្យ តាំងតែពីថ្ងៃអង្គារម្សិលមិញនេះ ពោលគឺបានតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីលោកបានធ្វើការបង្ហោះរូបភាព ដែលមានកំហុសឆ្គងទៅលើគោលការណ៍ របស់បណ្តាញសង្គម។
ប៉ុន្តែទោះបីជាយ៉ាងណាក្តីមកដល់ពេលនេះ Twitter បានប្រគល់គណនេយ្យនេះ ទៅឲ្យសមាជិកសភារូបនេះវិញ ហើយព្រមទាំងមិនបានពន្យល់ ពីមូលហេតុនោះដែរ ក៏ប៉ុន្តែគណនេយ្យរបស់លោក Steve នៅតែមានរូបភាពសន្លឹកជាមួយនឹងសត្វព្រៃ ដែលត្រូវបានប្រមាញ់នោះដដែល៕ ប្រែសម្រួល៖ស៊ុនលី