ទីក្រុងឡុងដ៍៖ យោងតាមការចេញផ្សាយពីគេហទំព័រស្គាយញ៉ូវបានប្រាប់ឲ្យដឹងថា អគ្គីភ័យបង្កឡើងដោយអាគុយ និងឆ្នាំងសាករបស់អាគុយអេឡិចត្រូនិក និងកង់អេឡិចត្រូនិកគ្មាន សុវត្ថិភាពកាលពីឆ្នាំមុន បន្ទាប់ពីមានការកើនឡើង យ៉ាងខ្លាំងនៃឧប្បត្តិហេតុ ខណៈរដ្ឋាភិបាលអង់គ្លេស ព្រមានអ្នកប្រើប្រាស់ឲ្យទិញឧបករណ៍ពីអ្នកលក់ រាយល្បីឈ្មោះតែប៉ុណ្ណោះ។
យោងតាមទិន្នន័យ Freedom of Information ទទួលបានដោយក្រុមហ៊ុនធានារ៉ាប់រង Zurichបានឲ្យដឹងថា ចំនួននៃអគ្គីភ័យដែលបណ្តាលមកពីអាគុយបានកើនឡើងជិត ១៥០ភាគរយកាលឆ្នាំមុន។ អ្នកពន្លត់អគ្គីភ័យនៅទីក្រុងឡុងដ៍ត្រូវបានប្រជាជនប្រើប្រាស់កង់អេឡិចត្រូនិកកាលពីឆ្នាំមុនហៅឲ្យជួយសង្រ្គោះបានកើនឡើង ៨០ ភាគរយនៅឆ្នាំ ២០២១។
ជំនួយការស្នងការសម្រាប់សុវត្ថិភាពអគ្គីភ័យ Charlie Pugsley បាននិយាយថា ឧបករណ៍នេះច្រើនតែត្រូវបានរក្សាទុកក្នុងតំបន់សហគមន៍ និងច្រករបៀង ដោយរារាំងមធ្យោបាយនៃការរត់គេចខ្លួនតែមួយគត់របស់មនុស្សមានន័យថា ស្ថានភាពអាចក្លាយទៅជាធ្ងន់ធ្ងរមិនគួរឲ្យជឿយ៉ាងឆាប់រហ័ស។ លោកបានបន្តថា នៅពេលអាគុយ និងឆ្នាំងសាកទាំងនេះបង្កអគ្គីភ័យធ្វើឲ្យយ៉ាងខ្លាំងពិបាកក្នុងការជួយសង្រ្គោះ។
លោក Christine Heemskerk មន្ត្រីដឹកនាំផ្នែកសុវត្ថិភាពផលិតផលនៅវិទ្យាស្ថាន Chartered Trading Standards Institute បាននិយាយថា បុគ្គលម្នាក់ៗត្រូវតែមានភាពប្រាកដប្រជាថា ផលិតផលមួយមកពីណា ហើយឆ្នាំងសាកត្រឹមត្រូវដែលមានអាគុយត្រឹមត្រូវកំពុងត្រូវបានប្រើប្រាស់៕