បរទេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ថា ក្រុមហ៊ុន SpaceX របស់លោក Elon Musk បានធ្វើការសាកល្បងដ៏សំខាន់មួយ លើប្រព័ន្ធរ៉ុក្កែតថ្មីដ៏ធំរបស់ខ្លួនគឺ Starship ។
វិស្វករបានបង្កើតអ្វីមួយដែលហៅថា “ភ្លើងឋិតិវន្ត” ក្នុងពេលដំណាលគ្នាបញ្ឆេះម៉ាស៊ីន៣១ ក្នុងចំណោម៣៣នៃម៉ាស៊ីននៅមូលដ្ឋាននៃផ្នែកខាងក្រោមរបស់រថយន្ត ។
សូមបញ្ជាក់ថា ការបាញ់សាកល្បងនេះមានរយៈពេលតែប៉ុន្មានវិនាទីប៉ុណ្ណោះ ដោយមានអ្វីគ្រប់យ៉ាងនៅនឹងកន្លែងដើម្បីការពារចលនាណាមួយ ។
Starship នឹងក្លាយជាប្រព័ន្ធរ៉ុក្កែតប្រតិបតិ្តការដ៏មានឥទ្ធិពលបំផុតក្នុងប្រវត្តិសាស្ត្រ នៅគ្រាដែលវាធ្វើការហោះហើរលើកដំបូង ។
ករណីនេះអាចកើតឡើង ក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ ដោយសន្មតថា ក្រុមហ៊ុន SpaceX ពេញចិត្តនឹងលទ្ធផលនៃការធ្វើតេស្តកាលពីថ្ងៃព្រហស្បតិ៍ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា