កូរ៉េ៖ នេះបើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា លោក Lee Soo Man និង HYBE Labels បានចុះហត្ថលេខាលើកិច្ចសន្យាផ្ទេរភាគហ៊ុននៅថ្ងៃនេះ ដែលបណ្តាលឲ្យ HYBE ទិញភាគហ៊ុន ១៤.៨ភាគរយនៃភាគហ៊ុនរបស់ SM Entertainment ក្នុងតម្លៃ ៤២២.៨ ពាន់លានវ៉ុន ស្មើ ៣៣៤.៤ លានដុល្លារអាមេរិ ។
សេចក្តីថ្លែងការណ៍រួមលោក Lee Soo Man និងលោក Bang Si Hyuk បានបង្ហាញថា SM និង HYBE បានសម្រេចចិត្តចាប់ដៃគ្នាដើម្បីជំរុញភ្នាក់ងារទាំង ២ ឲ្យក្លាយជាអ្នកផ្លាស់ប្តូរការប្រកួតក្នុងឧស្សាហកម្មតន្ត្រីដ៏ពេញនិយមទូទាំងពិភពលោកនៃ K-Pop និងខិតខំឆ្ពោះទៅរកអាជីវកម្ម វេទិការបៀបរស់នៅផ្តោតលើអនាគត។
លើសពីនេះទៀត HYBE Labels បានសង្កត់ធ្ងន់ថា ក្រុមហ៊ុនបានតម្រឹមយ៉ាងខ្លាំងជាមួយនឹង ចក្ខុវិស័យរបស់លោក Lee Soo Man សម្រាប់គំនិតច្នៃប្រឌិតដូចជា Metaverse និរន្តរភាព ក៏ដូចជាការផ្លាស់ប្តូររបស់ SM Entertainment ឆ្ពោះទៅរករចនាសម្ព័ន្ធពហុស្លាក។
HYBE Labels ក៏បានបន្ថែមថា បរិយាកាសដ៏ច្របូកច្របល់ដូចជាទីផ្សារតន្ត្រីពិភពលោក SM Entertainment គឺជាភ្នាក់ងារដ៏សំខាន់បានធ្វើបដិវត្តន៍ ឧស្សាហកម្មតន្ត្រីរបស់ប្រទេសកូរ៉េ និងធ្វើឲ្យមានការរីកចម្រើន ប្រកបដោយនិរន្តរភាព។
ទីភ្នាក់ងារនេះបានត្រួសត្រាយផ្លូវ និងបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ K- Pop ដើម្បីផ្សព្វផ្សាយពាសពេញពិភពលោក ហើយបានបង្កើតគំនិតដែលថា K-Pop គឺជាប្រភេទតន្ត្រីថ្មីមួយសម្រាប់អ្នកប្រើប្រាស់ជុំវិញពិភពលោក៕
ដោយ៖លី ភីលីព