ព័ត៌មានអន្តរជាតិ

វីដេអូតេឡេស្កុប បង្ហាញពីផ្នែកមួយ នៃព្រះអាទិត្យបែក និងបង្កើតជាទឹកកួច ធ្វើឲ្យវិទ្យាសាស្ត្រ ចង់កោលសក់

អាមេរិក ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រ MSN បានប្រាប់ឲ្យដឹងថា សរសៃប្លាស្មាយក្សមួយទំនង ជាបានបែកចេញពីព្រះអាទិត្យ ហើយវិលជុំវិញប៉ូលខាងជើង របស់វាក្នុងខ្យល់ដូចខ្យស់ព្យុះ កំបុតត្បូង ក្រោយអង្គការឃ្លាំមើលថាមវន្ត ព្រះអាទិត្យរបស់ណាសា “NASA” បានចាប់យកព្រឹត្តិការណ៍ដ៏អាថ៌កំបាំងនេះនៅថ្ងៃទី ២ ខែកុម្ភៈ ។

អ្នកព្យាករណ៍អាកាសធាតុ លោកស្រី Tamitha Skov បាននិយាយនៅលើ Twitter ថា មានពន្លឺដែលមានសកម្មភាពដូចជាទឹកកួច “Polar Vortex” បង្កភាពភ្ញាក់ផ្អើល យ៉ាងខ្លាំង សម្រាប់អ្នកវិទ្យាសាស្រ្ត ។ លោកស្រីបានបន្ថែមថា រូបភាពតេឡេស្កុប បានបង្ហាញ ពីភាពលេចធ្លោ របស់ព្រះអាទិត្យ គឺសរសៃពន្លឺដ៏ធំ លាតចេញពីព្រះអាទិត្យ ប៉ុន្តែបានបោះយុថ្កា ទៅផ្ទៃព្រះអាទិត្យ ។

ក្នុងករណីនេះ វាមើលទៅដូចជាផ្នែក នៃសរសៃអំបោះបានដាច់ចេញ ហើយចាប់ផ្តើមវាយខ្លួន វាក្នុងរង្វង់ជុំវិញប៉ូលខាងជើងរបស់ផ្កាយរបស់យើង។ លោក Scott McIntosh អ្នកជំនាញរូបវិទ្យា ពន្លឺព្រះអាទិត្យ និងជានាយករងនៃមជ្ឈមណ្ឌលជាតិ សម្រាប់ការស្រាវជ្រាវ បរិយាកាសបានប្រាប់ Insider តាមអ៊ីម៉ែលថា វាជាលើកទីមួយ ហើយដែលខ្ញុំបានឃើញអ្វីមួយដូចវា។ នោះមិនមែនមានន័យថា វាមិនធ្លាប់កើត ឡើង ពីមុននោះទេ ។

សរសៃដែលលេច ចេញ មកបំបែកផ្ទៃព្រះអាទិត្យ ហើយប្រែទៅជាបំពង់ខ្យល់មានទំហំធំ ចំណែករូបភាពរបស់ណាសា “NASA” ដាក់ផែនដីនៅជាប់ នឹងពន្លឺព្រះអាទិត្យគួរផ្តល់ឲ្យអ្នកនូវគំនិត នៃមាត្រដ្ឋាន ។ ទោះបីជាលោកមិនបានឃើញ ដូចទឹកកួចពីមុនក៏ដោយ McIntosh បានប្រាប់ Space.com ថា ពន្លឺព្រះអាទិត្យលេចឡើង នៅកន្លែងតែមួយនៅរយៈទទឹង ៥៥ ដឺក្រេ នៅរៀងរាល់ ១១ ឆ្នាំនៃវដ្តព្រះអាទិត្យ ។ វាប្រហែលជាទាក់ទង ទៅនឹងដែនម៉ាញេទិច របស់ព្រះអាទិត្យបញ្ច្រាសរាល់ វដ្តនៃព្រះអាទិត្យ ប៉ុន្តែយន្តការពិតប្រាកដដែល បណ្តាលឲ្យវាគឺជាអាថ៌កំបាំង ៕

Most Popular

To Top