បរទេស ៖ លោកប្រធានាធិបតី រុស្សី Vladimir Putin កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានធ្វើការលើកឡើងថា ក្រុមហ៊ុនយីហោល្បីៗ របស់បរទេស និងក្រុមហ៊ុនអ្នកជំនួញផង បានចាកចេញប្រទេសរុស្សី មិនមែនជាការសម្រេចចិត្ត របស់ពួកគេនោះទេ តែជាការរងសំពាធពីសំណាក់ រដ្ឋាភិបាល របស់ពួកគេប៉ុណ្ណោះ។
លោកបន្តទៀតថា ទោះបីជាយ៉ាងណាក្តី រដ្ឋាភិបាលទីក្រុងមូស្គូ នឹងមិនរារាំង ចំពោះអ្នកណាម្នាក់ឡើយ ក្នុងការបន្តឲ្យប្រតិបត្តិការ អាជីវកម្មរបស់ខ្លួននៅទីនេះ ហើយសង្ឃឹមថា ពួកគេនឹងទទួលបានជោគជ័យ នៅគ្រប់ទីកន្លែងដែលពួកគេទៅដល់ ប៉ុន្តែបញ្ហាសំខាន់នោះ គឺពួកគេបានបាត់បង់ទីផ្សារ ដ៏ធំមួយគឺជាជម្រើស របស់ពួកគេ។
លោកបន្តដែរថារុស្សី នឹងមិនឈរមើលនិងទុកឲ្យទ្រព្យសម្បត្តិ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធ ដែលក្រុមហ៊ុនទាំងនោះបន្សល់ទុក ឲ្យខាតបង់នោះទេ ដូច្នេះក្រុមហ៊ុនក្នុងស្រុកនឹងក្លាយ ទៅជាអ្នកដែលទទួលបាន អត្ថប្រយោជន៍ពីស្ថានភាពនេះ៕
ប្រែសម្រួល៖ស៊ុនលី