ព័ត៌មានអន្តរជាតិ

អាមេរិកព្រមាន ពីការវាយប្រហារ តាមអ៊ីនធឺណិត របស់កូរ៉េខាងជើង

បរទេស ៖ សហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងត្បូង បានចេញសេចក្តីជូនដំណឹងរួមគ្នាមួយស្តីពី “សកម្មភាពតាមអ៊ីនធឺណេត ដែលមានគំនិតអាក្រក់” របស់ប្រទេសកូរ៉េខាងជើង ដោយនិយាយថាពួក Hacker បានកំណត់គោលដៅលើអ្នកផ្តល់សេវាសុខភាព សហគ្រិនផ្នែកការពារជាតិអាមេរិក និងសូម្បីតែភ្នាក់ងាររដ្ឋាភិបាល រួមទាំងមន្ទីរបញ្ចកោណ ថែមទៀតផង ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ចេញផ្សាយនៅថ្ងៃព្រហស្បត្តិ៍ ទីប្រឹក្សាសន្តិសុខតាមអ៊ីនធឺណិត បានបញ្ជាក់អំពី “យុទ្ធសាស្ត្រ បច្ចេកទេស និងនីតិវិធី ដែលបានសង្កេតឃើញថ្មីៗនេះ” ដែលប្រើដោយពួក Hacker កូរ៉េខាងជើង ក្នុងការវាយប្រហារប្រភេទ សូហ្វវែ ransomware ប្រឆាំងនឹងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដោយចោទថា ពួកគេកំពុងប្រើប្រាស់ប្រាក់ ចំណូលដើម្បីផ្តល់ហិរញ្ញប្បទាន ដល់ប្រតិបត្តិការអ៊ីនធឺណិតផ្សេងទៀត។

ទីភ្នាក់ងារសន្តិសុខបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានដាច់ ដោយឡែកដោយកត់សម្គាល់ការវាយប្រហារ បានផ្តោតលើប្រព័ន្ធថែទាំសុខភាព និង “ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ” ផ្សេងទៀត “អ្នកដើរតួតាមអ៊ីនធឺណិត កូរ៉េខាងជើង បាននឹងកំពុងប្រើប្រាស់រូបិយប័ណ្ណគ្រីបតូ ដែលបង្កើតតាមរយៈសកម្មភាព ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតខុសច្បាប់ ដើម្បីទទួលបានហេដ្ឋារចនាសម្ព័ន្ធដូចជាអាសយដ្ឋាន IP និងដែន ឬ domains” ។

ការវាយប្រហារដោយ Ransomware ជាធម្មតាឃើញពួក Hacker គ្រប់គ្រងកុំព្យូទ័រ ទិន្នន័យផ្ទាល់ខ្លួន ឬពាក្យសម្ងាត់ របស់ជនរងគ្រោះ ហើយបន្ទាប់មកទាមទារការ ទូទាត់មុនពេលប្រគល់ពួកគេមកវិញ – ជាញឹកញាប់នៅក្នុងទម្រង់នៃរូបិយប័ណ្ណគ្រីបតូ ដែលពិបាកតាមដាន៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top