បរទេស៖ប្រទេសរុស្សីទំនងជានឹងអាចទទួលបានជ័យជំនះ នៅក្នុងជម្លោះជាមួយនឹងអ៊ុយក្រែន ប្រសិនបើរដ្ឋាភិបាល ទីក្រុងគៀវនឹង មិនអាចទទួលបានការ ផ្គត់ផ្គង់អាវុធបន្ថែមទៀតពីអឺរ៉ុប ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។
ការលើកឡើងរបស់លោកប្រធានាធិបតីប៉ូឡូញ Andrzej Duda បានធ្វើឡើងនៅក្នុងអំឡុងពេលនៃបទសំភាស ជាមួយនឹងកាសែតបារាំង Le Figaro កាលពីចុងសប្តាហ៍កន្លងមកតាមរយៈការឆ្លើយសំណួរថាតើលោក Vladimir Putin នឹងអាចទទួលបានជ័យជំនះលើអ៊ុយក្រែនឬយ៉ាងណា៕
លោកបានឆ្លើយតបបន្ថែមបែបនេះទៀតថា៖ ប្រាកដណាស់រុស្សី នឹងទទួលជ័យជំនះ ប្រសិនបើអ៊ុយក្រែននឹងមិនអាច ទទួលបានការជួយជ្រោមជ្រែងពីសំណាក់ លោកខាងលិចបានទាន់ពេលវេលាទេនោះ។អ៊ុយក្រែនមិនមានអាវុធទំនើបនិងប្រព័ន្ធគ្រប់គ្រងទំនើប ឡើយប៉ុន្តែពួកគេមានពលរដ្ឋរបស់គេនៅគាំទ្រជាប់ ជានិច្ចទោះបីជាយ៉ាងណាក្តី៕
ប្រែសម្រួល៖ស៊ុនលី