បរទេស៖មីស៊ីលបាញ់ឆ្លងទ្វីបឬ ICBM ដែលមានឈ្មោះថា The Minuteman III កាលពីថ្ងៃព្រហស្បតិ៍ត្រូវ បានបាញ់បង្ហោះ តេស្តសាកល្បងបានយ៉ាងជោគជ័យ។

សេចក្តីប្រកាសដែលត្រូវបានធ្វើឡើងដោយកងកម្លាំងទ័ព អាកាសរបស់សហរដ្ឋអាមេរិក ដោយក្នុងនោះខ្លួនបានអះអាង ថាវាធ្វើឡើងដើម្បីបង្ហាញពីភាពរួចរាល់ក្នុងការរារាំងការ ប្រើប្រាស់អាវុធនុយក្លេអ៊ែរ ព្រមទាំងជាសារបញ្ជូនប្រាប់ទៅ កាន់ពិភពលោកផងដែរ។
ការបាញ់សាកល្បងមីស៊ីលនេះ បានធ្វើឡើងនៅវេលាយប់ម៉ោង១១ ចេញពីមូលដ្ឋានទ័ពអាកាស Vandenberg Space Force នៅកាលីហ្វ័រញ៉ាហើយជាលទ្ធផល នៃការសាកល្បងគឺធ្វើឡើងបានជោគជ័យទាំងសុវត្ថិភាព ទំនុកចិត្តនិង ប្រសិទ្ធភាពបំផុត៕
ប្រែសម្រួល៖ស៊ុនលី
