ព័ត៌មានអន្តរជាតិ

ទស្សនៈ ៖ វត្ថុចម្លែក នៅដែនអាកាសអាមេរិក អាចជាបញ្ហាធំជាងអ្វី ដែលយើងគិតទៅទៀត

អាមេរិក ៖ កាលពីខែមុន ការិយាល័យ នាយកស៊ើបការណ៍ជាតិ របស់សហរដ្ឋអាមេរិក បានចេញផ្សាយ របាយការណ៍ អំពីបាតុភូត លើអាកាស ដែលមិនស្គាល់អត្តសញ្ញាណ ជាភាសាអង់គ្លេសធម្មតាថា វត្ថុហោះ មិនស្គាល់អត្តសញ្ញាណ ឬ UFOs យោងតាមការចេញផ្សាយ ពីគេហទំព័រ MSN ។

មេដឹកនាំភាគច្រើននៃព្រឹទ្ធសភា លោក Chuck Schumer បានប្រាប់ ABC ថា យោធាអាមេរិក កាលពីថ្ងៃទី ៤ ខែកុម្ភៈ បានបាញ់ទម្លាក់បាឡុងចារកម្មចិន មួយដោយទីក្រុងប៉េកាំង និយាយថា ជាបាឡុងអាកាសធាតុ បន្ទាប់មកដោយការបាញ់ ទម្លាក់វត្ថុហោះមិនស្គាល់ អត្តសញ្ញាណចំនួន២នៅថ្ងៃសុក្រ និងថ្ងៃសៅរ៍ក្នុងដែនអាកាសអាមេរិក និងកាណាដា ។

បន្ទាប់មកនៅថ្ងៃអាទិត្យ យោធាអាមេរិកបានបាញ់ទម្លាក់វត្ថុហោះទី៤ ដែលលើកនេះនៅលើបឹង Huron ក្នុងរដ្ឋ Michigan បន្ទាប់ពីសកម្មភាពទាំងនោះ របាយការណ៍របស់សហគមន៍ ស៊ើបការណ៍សម្ងាត់របស់អាមេរិក គឺមានតម្លៃពិនិត្យមើល ព្រោះវាអាចបំភ្លឺខ្លះៗ អំពីអ្វីដែលកំពុងកើតឡើងនៅទីនេះ ។
របាយការណ៍ UFO ខែមករា មានការរកឃើញ ដ៏គួរឲ្យចាប់អារម្មណ៍មួយថា ចំនួននៃការមើលឃើញ UFO បានកើនឡើងយ៉ាងខ្លាំង នៅចន្លោះខែមីនា ឆ្នាំ ២០២១ ដល់ខែសីហា ឆ្នាំ ២០២២ ក្នុងអំឡុងពេលនោះ ការមើលឃើញថ្មីចំនួន ២៤៧ ត្រូវបានរាយការណ៍ ភាគច្រើនដោយអាកាសយានិក និងបុគ្គលិកកងទ័ពជើងទឹក អាមេរិក និងកងទ័ពអាកាស ។ នោះគឺស្ទើរតែទ្វេដង នៃការមើលឃើញ UFO ចំនួន១៤៤ បានរាយការណ៍ក្នុងរយៈពេល ១៧ ឆ្នាំរវាងឆ្នាំ ២០០៤ ដល់ឆ្នាំ ២០២១ ។

របាយការណ៍បានស្នើថា ការកើនឡើងនេះ ប្រហែលជាដោយសារ តែមានការមាក់ងាយតិចទាក់ទង ការរាយការណ៍ពីការមើលឃើញ UFO ដែលមន្ទីរបញ្ចកោណកំពុង ជំរុញយ៉ាងសកម្មបុគ្គលិកសេវាកម្ម ឲ្យរាយការណ៍អំពីភាពមិនប្រក្រតីណាមួយ បានឃើញនៅលើមេឃ៕

Most Popular

To Top