បរទេស៖ អ្នកនាំពាក្យរបស់វិមានក្រមឡាំង លោក Dmitry Peskov កាលពីថ្ងៃអង្គារម្សិលមិញនេះ បានធ្វើការលើកឡើងថាការចូលរួមពាក់ព័ន្ធ ដោយអង្គការណាតូ នៅក្នុងជម្លោះនៅអ៊ុយក្រែ នឹងអាចក្លាយទៅជារឿងកាន់តែអាក្រក់ឡើង ជារៀងរាល់ថ្ងៃ ទោះបីជាមានការអះអាងផ្ទុយគ្នា ដោយណាតូក្តី។
លោកបានបញ្ជាក់បែបនេះថា៖ អង្គការណាតូ គឺជាអង្គការដែលមានគោលនយោបាយ ប្រឆាំងយើងដាច់ខាត។ពួកគេបានបញ្ជាក់អំពីការប្រឆាំងនេះជារៀងរាល់ថ្ងៃ ហើយពួកគេបានបន្តធ្វើការងារគ្រប់បែបយ៉ាង ដើម្បីចូលរួមពាក់ព័ន្ធទៅនឹងជម្លោះនៅអ៊ុយក្រែន ជារៀងរាល់ថ្ងៃដែរដូច្នេះរូបភាពនេះ បានបង្ហាញកាន់តែច្បាស់ឡើង។
Peskov បាននិយាយថាសកម្មភាពរបស់ប្លុកយោធា របស់ណាតូបានទាមទារ វិធានការប្រុងប្រយ័ត្នមួយចំនួនពីទីក្រុងម៉ូស្គូ។ លោកបានកត់សម្គាល់ថា សម្ព័ន្ធភាពដឹកនាំដោយសហរដ្ឋអាមេរិក បានចែករំលែកការស៊ើបការណ៍សម្ងាត់ ជាមួយអ៊ុយក្រែន ហើយថា ហេដ្ឋារចនាសម្ព័ន្ធយោធាទាំងអស់ របស់ណាតូកំពុងធ្វើការប្រឆាំងនឹងរុស្ស៊ី ជាបន្តបន្ទាប់៕ ប្រែសម្រួល៖ស៊ុនលី