ព័ត៌មានអន្តរជាតិ

ការពិសោធន៍ ស្ថានីយអវកាស របស់ចិន ជាកន្លែងត្រួសត្រាយផ្លូវ សម្រាប់បច្ចេកវិទ្យាអវកាសថ្មី

ក្រុងប៉េកាំង ៖ ការពិសោធន៍ វិស្វកម្មជាច្រើន កំពុងដំណើរ ការនៅពេលនេះ ឬត្រៀមនឹងចាប់ផ្តើមនៅ ស្ថានីយអវកាស របស់ប្រទេសចិន ស្ថិតនៅក្នុងគន្លងគោចរ ជិតផែនដី ពីព្រោះការពិសោធន៍ទាំងនេះ មានគោលបំណង ដើម្បីទទួលបានចំណេះដឹង អាចគាំទ្រលទ្ធភាពពិសោធន៍បន្ថែមទៀត និងការរស់រានមានជីវិត របស់មនុស្សក្នុងលំហអាកាស យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី ។

Space Basic Experiment Cabinet ត្រូវបានដំឡើងនៅលើម៉ូឌុលមន្ទីរ ពិសោធន៍អវកាស របស់ប្រទេស Mengtian កំពុងអនុវត្តក្រុមដំបូង នៃការពិសោធន៍ចំនួន ៥ របស់ខ្លួនលើបច្ចេកវិទ្យាអវកាស ដោយស្វែងរកវិធីទប់ទល់នឹងអតិសុខុមប្រាណ អាចស៊ីចេញពីលោហធាតុ របស់យានអវកាស ផលិតអុកស៊ីហ្សែន ពីសារាយក្នុងលំហ និងបំប្លែងថាមពលកម្ដៅទៅជា អគ្គិសនី ។
មួយក្នុងចំណោមថត ដែលបានតំឡើងនៅលើទូ គឺ ជាកន្លែងទប់ទល់នឹងអតិសុខុមប្រាណ។ អតិសុខុមប្រាណមានទំនោរមានឥទ្ធិពលច្រេះ យ៉ាងសំខាន់លើវត្ថុធាតុ ក្នុងម៉ូឌុលអវកាសបង្ខាំង ធ្វើឲ្យការគ្រប់គ្រងប្រកប ដោយប្រសិទ្ធភាពក្នុងគន្លង នៃពួកវាមានសារសំខាន់ សម្រាប់វត្តមានអវកាសរយៈ ពេលវែងណាមួយ ។
គ្រឿងបរិក្ខារក្នុងប្រអប់ អាចដោះចេញ បានត្រូវបានព្យាករថា នឹងបញ្ចប់ការពិសោធន៍ធន់ទ្រាំ នឹងអតិសុខុមប្រាណ ឆ្លងកាត់កម្រិតខ្ពស់ ជាលើកដំបូងនៅលើពិភពលោក ដែលការលូតលាស់របស់អតិសុខុមប្រាណ នឹងត្រូវបានគ្រប់គ្រងយ៉ាង សកម្មនៅក្នុងមីក្រូទំនាញ មុនពេលអនុវត្តការធ្វើតេស្ត PCR និងការដាច់ចេញជាបន្តបន្ទាប់ និងការសម្លាប់មេរោគ ។

នេះបើយោងតាម China Academy of Space Technology (CAST)ថា អតិសុខុមប្រាណដំបូងគេដែលត្រូវបានសាកល្បងគឺផ្សិត Aspergillus niger ជាប្រភេទផ្សិតដែលអាចបំផ្លាញ លោហៈទង់ដែង និងអាលុយមីញ៉ូម។ ប្រអប់នេះនឹងត្រូវបាន ប្រើជាវេទិកា សុវត្ថិភាពជីវសាស្រ្តដ៏សំខាន់ សម្រាប់ការស្រាវជ្រាវវិទ្យាសាស្ត្រ និងការកំណត់អត្តសញ្ញាណ បច្ចេកទេសក្នុងស្ថានីយអវកាស ៕

Most Popular

To Top