ព័ត៌មានអន្តរជាតិ

ប្រធានប្រតិបត្តិរបស់ YouTube ប្រកាសលាលែងពីតំណែង

បរទេស៖ប្រធានប្រតិបត្តិរបស់ YouTube អស់រយៈពេលជាយូរមកហើយលោកស្រី Susan Wojcicki កាលពីថ្ងៃម្សិលមិញនេះ បានប្រកាសថានឹងចុះចេញពីតំណែងដើម្បីយកពេលវេលា បន្ថែមទៀតជាមួយនឹងក្រុមគ្រួសាររបស់នាងជំនួសវិញ។

ជំនួយការរបស់នាងគឺលោក Neal Mohanនឹងចូលមកកាន់កាប់តំណែងនេះបន្ទាប់ពីនាងខណៈដែលលោកស្រី Wojcicki មានបំនងចង់បន្តធ្វើការងារយ៉ាងហោចណាស់ត្រឹមតែជាទីប្រឹក្សាជាមួយនឹងក្រុមហ៊ុនមេធំរបស់ YouTube វិញគឺ Google និងក្រុមហ៊ុនមេធំមួយទៀត Alphabet។

លោកស្រីបានបង្ហោះសារនៅលើប្លុករបស់ខ្លួនថា៖ ខ្ញុំបានសម្រេចរួចរាល់ហើយក្នុងការចុះចេញពីតំណែង ជាប្រធាន ប្រតិបត្តិរបស់ YouTube និងចាប់ផ្តើមជំពូកថ្មីនៃជីវិតរបស់ខ្ញុំដោយផ្តោតសំខាន់ ទៅលើគ្រួសារនិងសុខភាព និងជាពិសេសគម្រោងផ្ទាល់ខ្លួនវិញ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top