ចិន៖អ្នកជំនាញផ្នែកអប់រំជាន់ខ្ពស់បាននិយាយថា ការមកដល់នៃកម្មវិធី ChatGPT នឹងជំរុញឲ្យអ្នកអប់រំផ្តោតការយក ចិត្តទុកដាក់ បន្ថែមទៀតលើការបង្រៀនមុខវិជ្ជាដែលបច្ចេកវិទ្យា មិនល្អដល់អ្នកជំនាន់ កក្រោយយោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។
លោក Andreas Schleicher នាយកផ្នែកអប់រំ និងជំនាញសម្រាប់អង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍ សេដ្ឋកិច្ចបាននិយាយថា លោកពិតជាស្វាគមន៍ចំពោះការអភិវឌ្ឍន៍នេះ ហើយគិតថា វាផ្តល់ឲ្យមនុស្សនូវឱកាស ក្នុងការផ្តោតអារម្មណ៍តិចលើការងារបច្ចេកវិទ្យាអាចដំណើរការបានល្អស្មើៗគ្នា។ លោកបានបន្តថា អនាគតមិនមែននិយាយអំពីបច្ចេកវិទ្យាធៀបនឹងមនុស្សនោះទេ។
អនាគតគឺអំពីការរួមបញ្ចូលបច្ចេកវិទ្យាជាមួយមនុស្ស។ ChatGPT ជំរុញឲ្យយើងគិតកាន់តែខ្លាំងអំពីអ្វីដែល ធ្វើឲ្យយើងជាមនុស្ស។
លោកបាននិយាយនៅបទសម្ភាសន៍មួយជាមួយឆៃណាឌៀលីនៅខាងក្រៅសន្និសីទអប់រំឌីជីថលពិភពលោកថា អ្វីដែលច្បាស់នោះគឺថា ប្រភេទនៃអ្វីដែលងាយស្រួលបង្រៀន និងសាកល្បងក៏បានក្លាយទៅជាការ ងាយស្រួលក្នុងការធ្វើឌីជីថលផងដែរ។
លោកបានបន្ថែមថា ពិភពលោកលែងផ្តល់រង្វាន់ដល់អ្នកសម្រាប់តែអ្វីដែលដឹង។ Baidu ដឹងអ្វីៗទាំងអស់ ហើយពិភពលោកផ្តល់រង្វាន់ដល់អ្នកសម្រាប់អ្វីដែលអ្នកអាចធ្វើបានជាមួយនឹងអ្វីដែលអ្នកដឹង ហើយខ្ញុំគិតថា ChatGPT ជំរុញឲ្យយើងខិតខំបន្ថែមទៀតលើបញ្ហានេះ។
លោកបានបន្តថា ប្រសិនបើសិស្សមានភាពឆ្លាតវៃដូចស្មាតហ្វូន នោះមានន័យថា អ្នកអប់រំមិនបានគ្រប់គ្រាន់ទេ។ មនុស្សគួរតែផ្តោតលើការអភិវឌ្ឍជំនាញរបស់មនុស្ស ដែលពិតជាមានសារសំខាន់ ដូចជាការស្រមើលស្រមៃ និងការច្នៃប្រឌិតជាដើម។ ការមកដល់នៃបញ្ញាសិប្បនិមិត្ត ពិតជាជំរុញមនុស្សឲ្យគិតយ៉ាងខ្លាំងអំពីអ្វីដែលជាការអប់រំ និងគោលបំណងដែលវាបម្រើ ក៏ដូចជាចំណេះដឹង អាកប្បកិរិយា ជំនាញ និងគុណតម្លៃដែលមនុស្ស មានដែលបំពេញបន្ថែមបញ្ញាសិប្បនិម្មិត។
ខណៈម៉ាស៊ីនស្វែងរកដូចជា Google ឬ Baidu គ្រាន់តែទាញយកចំណេះដឹងនោះ ChatGPT ទៅមួយជំហានទៀត ហើយវិភាគការស្វែងរក មុនពេលផ្តល់ឲ្យមនុស្សនូវចម្លើយតែមួយ៕